ព្រះ​បរម​សព​សម្តេច​ឳ​ នឹង​ដង្ហែ​ចេញ​ពី​ព្រះ​បរ​ម​រាជ​វាំង​នៅ​ថ្ងៃ​ទី១ ​កុម្ភៈ​ ២០១២​

ភ្នំពេញ៖ ក្នុងពិធីសម្ពោធស្ពានអាកាសស្ទឹងមានជ័យ នៅថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា នៅថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខនេះ នឹងមានពិធី ថ្វាយព្រះបរមបច្ឆាមរណនាម ថ្វាយព្រះបរមសព សម្តេចឪ គឺព្រះបរមរតនកោដ្ឋ ហើយពិធីថ្វាយព្រះភ្លើង ដល់ព្រះបរមរតនកោដ្ឋ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ កុម្ភៈ ប៉ុន្តែព្រះបរមសព នឹងដង្ហែចេញពីព្រះបរមរាជវាំង នៅថ្ងៃទី១ កុម្ភៈ ដែលផ្លូវមួយចំនួនត្រូវបិទ ហើយព្រះបរមសពនឹងតម្កល់ នៅវាលព្រះមេរុរយៈពេល ៣ថ្ងៃ មុនថ្វាយព្រះភ្លើង។

នាយករដ្ឋមន្រ្តីបន្តថា “អីចឹងពិធីនោះ គឺជាពិធីដ៏ធំ អីចឹងយើងត្រូវរៀបចំកិច្ចការទាំងអស់នេះ ជំនួសឲ្យការសប្បាយរីករាយ ក្នុងពិធីបុណ្យអុំទូក ហេតុនេះហើយ សូមប្រជាពលរដ្ឋមានការយោគយល់ ហើយរាជរដ្ឋាភិបាលកំពុងពិចារណា ពិភាក្សា ថាតើត្រូវរៀបចំ ពិធីកាន់ទុក្ខសាជាថ្មីម្តងទៀត រយៈពេលប៉ុន្មានថ្ងៃ”៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close