ការប្រើប្រាស់សារធាតុ​​គីមីក្នុងចំណីអាចធ្វើឲ្យ​​ប៉ះពាល់ដល់សុខភាព​​អ្នកប្រើប្រាស់

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ មន្រ្តីក្រសួងឧស្សាហកម្មរ៉ែនិងថាម ពល បានឲ្យដឹងថាសិប្បកម្មផលិតចំណីអាហារក្នុងស្រុកភាគច្រើននៅតែប្រើប្រាស់ សារធាតុគីមីដែលជាក្តីកង្វល់ដ៏ធំមួយសម្រាប់ការប្រកួតប្រជែងពេល សហគមន៍អាស៊ាននឹងត្រូវអនុវត្តនៅឆ្នាំ២០១៥។

ការប្រើប្រាស់សារធាតុគីមីលើចំណីអាហារគឺដើម្បីរក្សាគុណភាពផលិតផលចំណេញខ្ពស់ និងកាត់បន្ថយការចំណាយប៉ុន្តែបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតនោះគឺ បំផ្លាញសុខភាពអ្នកប្រើប្រាស់និងមិនអាចប្រកួតប្រជែងជាមួយទំនិញ នាំចូល។

កាលពីថ្ងៃទី២៤ តុលា ២០១២ នៅក្នុងពិធីប្រកាសលទ្ធផលនិងការជ្រើសរើស ម្ចាស់រោងចក្រសិប្បកម្មដើម្បីទទួលបានជំនួយ លោកភោគ សុវណ្ណារិទ្ធិ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម រ៉ែនិងថាមពលបានលើកឡើងថា ម្ចាស់ផលិតផលកម្ពុជាមួយចំនួននៅបន្តប្រើប្រាស់ជាតិគីមីដើម្បី រក្សាទុកផលិតផលឲ្យបានយូរដែលជាកត្តាធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់។

លោកបន្តថា សិប្បកម្មដែលប្រើប្រាស់សារធាតុគីមីច្រើនជាងគេគឺសិប្បកម្មផលិត ទឹកកកនិងសិប្បកម្មផលិតចំណីអាហារមានគុយទាវជាដើម។ រហូតមកដល់ពេលនេះសិប្បកម្មផលិតទឹកកកមួយ ចំនួននៅប្រើជីអ៊ុយរ៉េដើម្បីឲ្យឆាប់កកសន្សំសំចៃថាមពលចំណេញ ទឹកប្រាក់ហើយសិប្បកម្មគុយទាវមួយចំនួននៅប្រើជាតិបូរ៉ាក់មិនទាន់ឈប់នៅឡើយទេ។

លោកជួនកុលអគ្គនាយករង ក្រុមហ៊ុន ម៉ែនសារុន ដែលមានផលិតមីកញ្ចប់លក់នៅលើទីផ្សារកម្ពុជាបាននិយាយថាប្រទេស កម្ពុជាលំបាកនៅត្រង់ថាគុណភាពស្តង់ដារនៅមិនទាន់គ្រប់គ្រងបាន ពិតប្រាកដដូច្នេះទាមទារឲ្យម្ចាស់ផលិតកម្មត្រូវមានមនសិការដោយខ្លួនឯង៕

Related Articles

Back to top button
Close
Close