ចាប់​បាន​មុខ​សញ្ញាពូ​កែ​​ដើរ​ខ្វេះ​កា​បូប​យក​លុយ​ពី​អ្នក​ហែក​ឋិនចំនួន​២​នាក់​ក្នុង​ចំណោម​បក្ខ​ពួក​៣​នាក់​

 

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកតាសេក ខណ្ឌឫស្សីកែវ បានធ្វើការឃាត់ខ្លួនមុខសញ្ញា ដែលពូកែដើរខ្វេះកាបូបយកលុយពីពុទ្ធបរិស័ទ្ធ ដែលចូលរួមបុណ្យកឋិនទាននៅតាមទីវត្ដអារាម ចំនួន២នាក់ ក្នុងចំណោម បក្ខពួករបស់គេ ៣នាក់ក្រោយពីបានធ្វើសកម្មភាពខ្វេះកាបូប លុយពីស្ដ្រីម្នាក់ ខណៈកំពុងហែកឋិននៅក្នុង វត្ដព្រែកតាគង់ កាលពីវេលាម៉ោង៩និង៤០ នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាលប៉ុស្ដិ៍ព្រែកតាសេក បានឱ្យដឹងថា ជន សង្ស័យទាំងពីរនាក់ ដែលជាស្ដ្រីលួចលុយ ពុទ្ធបរិស័ទចូលរួមក្នុងពិធីហែបុណ្យកឋិននៅ ក្នុង វត្ដព្រែកតាគង់ ស្ថិតនៅក្រុមទី៤ ភូមិ ព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌ ឫស្សី កែវខាងលើនេះ រួមមានទី១ ឈ្មោះនី ស្រី ពៅ ហៅចាន់ អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិទួលសង្កែ សង្កាត់ ទួល សង្កែ ខណ្ឌឫស្សី កែវ មុខរបរនៅផ្ទះទី២ ឈ្មោះអួង ស្រី លក្ខ័ អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ និងម្នាក់ ទៀតឈ្មោះអឺត បាននឹងកំពុងរត់គេចខ្លួន។

ស្ដ្រីរងគ្រោះវិញ មានឈ្មោះទិត្យ ថាវីន អាយុ៣៨ឆ្នាំ មានទីលំនៅក្រុមទី៤ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌ ឫស្សី កែវ មានមុុខរបរជាគ្រូបង្រៀននៅវិទ្យា ល័យឫស្សីកែវ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីឃាត់ ខ្លួនពួកគេទាំងពីរនាក់រួចហើយ លុយរបស់ ជនរងគ្រោះទាំងអស់ ដែលរឹបអូសបាន ពីពួក គេ បានប្រគល់ជូនស្ដ្រីរងគ្រោះវិញ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ចាត់ការបន្ដ៕

ដោយ៖ ហេង នាង

ស្ត្រីជាជនសង្ស័យដើរខ្វេះកាបូបយកលុយពីអ្នកហែកឋិនត្រូវកម្លាំងនគរបាល
ឃាត់ខ្លួន(រូប dap)។

 

Related Articles

Back to top button
Close
Close