ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងនឹងពិភាក្សាពីពាណិជ្ជកម្មសេរី
ក្រៅពីចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូ ព៌ានៅក្នុងប្រទេសកម្ពុជា គេក៏រំពឹងផងដែរ ថាប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងនឹងផ្តួចផ្តើមកិច្ចចរចាពាណិជ្ចកម្មសេរីជាមួយ គ្នាផងដែរ។
អ្នកនាំពាក្យរដ្ឋាភិបាលចិនលោក Qin Gang បានមានប្រសាសន៍ថាប្រទេសទាំងបី នឹងអាចសម្រេចបាននូវការឯកភាព គ្នាទៅលើការចរចាលើពាណិជ្ជកម្ម។
លោកបានបន្តទៀត ថាកិច្ចពិភាក្សានេះនឹងធ្វើឡើងនៅទីក្រុងភ្នំពេញទោះបីជា ថ្មីៗនេះមានភាពតានតឹងជាមួយគ្នារវាងប្រទេសទាំងបីលើ កម្មសិទ្ធិកោះជម្លោះ នៅសមុទ្រចិនខាងកើតក៏ដោយ។
ទោះ ជាយ៉ាងនេះក្តីបើតាមមន្ត្រីជប៉ុននិយាយថាគ្មានគម្រោងសម្រាប់កិច្ចប្រជុំ មេដឹកនាំជាផ្លូវការនៅក្នុងអំឡុងពេលកិច្ចប្រជុំ កំពូលនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជានោះទេ៕(Radio Australia)