មេដឹកនាំ​កំពូល​អាស៊ាន​ឱន​សិរសា​ស្មិងស្មាធិ៍​គោរព​ព្រះបរមសព​អតីត​ព្រះ​មហាក្សត្រ​​ខ្មែរ

ភ្នំពេញ (១៨ វិច្ឆិកា ២០១២) ព្រះមហាក្សត្រ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ព្រមទាំងមេដឹក នាំកំពូលផ្សេងៗទៀតនៃប្រទេសទាំង១០របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅ ព្រឹក ថ្ងៃអាទិត្យនេះបានក្រោកឈរស្មិងស្មាធិ៍គោរពដល់ព្រះវិញ្ញាណក្ខន្ធនៃព្រះបរមសព ព្រះបិតា ឯករាជ្យជាតិខ្មែរ នរោត្តម សីហនុ មុនពេលពិធីបើកសន្និសីទកំពូលអាស៊ានលើកទី២១ចាប់ផ្ដើម។

 

ព្រះមហាក្សត្រ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃ ប្រទេស ទាំង ១០របស់អាស៊ានលើវេទិកា សន្និសីទកំពូលអាស៊ានលើកទី ២១ នា ព្រឹកថ្ងៃអាទិត្យទី ១៨ វិច្ឆិកា ២០១២។ រូប Cambodia News

កាលពីថ្ងៃសៅរ៍ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រាប់អ្នកសារព័ត៌មាន នៅឯ ទីស្ដី ការគណៈរដ្ឋមន្ត្រីថា ការគោរពនេះគឺកិត្តិយសមិនត្រឹមតែ សម្រាប់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ និងសមាជិករាជវង្សនោះទេ ប៉ុន្តែក៏ជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែរ។

លោកបានបញ្ជាក់ថា មានគណៈប្រតិភូ ជាន់ខ្ពស់ជាច្រើនបាន សុំចូលទៅសម្ដែង ការគោរពដោយ ផ្ទាល់ចំពោះព្រះបរម សពនៅឯព្រះបរមរាជវាំង។

ទោះបីជាយ៉ាងនេះក្តី នៅមិនទាន់មានកម្មវិធីរបស់លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក និងប្រតិភូអាមេរិកផ្សេងទៀតថានឹងមានគម្រោងចូលគោរពព្រះបរមសពសម្ដេចឪដែរឬក៏យ៉ាងណានោះទេ ខណៈដែលអ្នកសារព័ត៌មាន និងអ្នកវិភាគនយោបាយជាតិនិងអន្តរជាតិជាច្រើនកំពុងរង់ចាំមើល បញ្ហានេះ។ ឆាយ សុផល

Related Articles

Back to top button
Close
Close