លោក កឹម សុខា ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន

សារព័ត៌មាន​ Cambodia News/

រាជធានី​ភ្នំពេញ (១០ កញ្ញា ២០១៨) ៖

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន បានបញ្ជាក់ថា តុលាការបាន សម្រេចដោះលែង អតីតប្រធាន គណបក្សសង្រ្គោះជាតិ លោក កឹម សុខា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ននៅក្រៅឃុំក្រោមដែនសមត្ថកិច្ច ក្រោមការអង្កេតមើល”។

គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស ជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំង នឹងព្រះរាជា ណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់ កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ន នៅពន្ធនា គារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ៕

Related Articles

Back to top button
Close
Close