អង្គការសិទ្ធិមនុស្សហៅឲ្យយកជនល្មើសថៃទៅកាត់ទោស
អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានអំពាវនាវឲ្យ អាជ្ញាធរថៃនាំយកទាហានដែលពាក់ព័ន្ធក្នុងមរណភាពបាតុករ៨៥នាក់ក្នុងអំឡុង ការប៉ះទង្គិច នៅតំបន់ខាងត្បូងនៃប្រទេសកាលពី៨ឆ្នាំកន្លងទៅនេះទៅ កាត់ទោស។
អង្គការលើកលែងទោសអន្តរជាតិនេះ និយាយថា កងកម្លាំងសន្តិសុខ បានបាញ់ កាំភ្លើងទៅលើក្រុមអ្នកតវ៉ាដែលធ្វើបាតុកម្មនៅខាងក្រៅស្នងការដ្ឋានប៉ូលិស នៅ ក្រុងTak Bai ក្នុងខេត្ត Narathiwat នៅភាគខាងត្បូងនៃប្រទេសថៃ។
អង្គការ លើកលែងទោសអន្តរជាតិ និយាយថា មនុស្ស៧ នាក់បានត្រូវគ្រាប់ស្លាប់ និង៧៨ នាក់ផ្សេងទៀត បានថប់ដង្ហើម ឬស្លាប់នៅក្នុងរថយន្តយោធា ដែល ដឹកអ្នកតវ៉ាទាំងនោះទៅកាន់ជំរំឃុំឃាំងយោធាមួយ។
អង្គការសិទ្ធិមនុស្សនេះ និយាយថា ករណីនេះ បង្ហាញឲ្យឃើញថានិទណ្ឌភាព នៅតែកើត មាននៅទូទាំងប្រទេសថៃនៅឡើយ៕ (Radio Australia)