ការស្ទង់មតិCGTN ស្វែងយល់អំពីផែនការនៃប្រទេសធំស្តីពីទស្សនទានសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ
Cambodia News
នាពេលថ្មីៗនេះ នៅទីក្រុង Shenzhen លោក Xi Jinping ប្រធានរដ្ឋចិនបានរួមគ្នាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី និងលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកធ្វើកិច្ចជំនួបប្រមុខរដ្ឋប្រទេសចិន រុស្ស៊ី និងអាមេរិក ដែលបានធ្វើឱ្យបណ្តាលសហគមន៍អន្តរជាតិយកចិត្តទុកដាក់ខ្ពស់។ ប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិមួយចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិតនៅលើពិភពលោក លទ្ធផលបានបង្ហាញឱ្យឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៣,៣ % បានយល់ឃើញថាប្រទេសធំដើរតួនាទីមិនអាចជំនួសបាននៅក្នុងការជួយសម្រុះសម្រួលដើម្បីឱ្យភាគពាក់ព័ន្ធធ្វើការចរចាដោយសន្តិវិធី និងការរក្សាស្ថិរភាពនៃស្ថានការណ៍អន្តរជាតិ។
អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៣,៤ % បានយល់ឃើញថា ការគោរពគ្នា ស្វែងរកចំណុចរួមទទួលយកចំណុចខុសគ្នា អភិវឌ្ឍរួមគ្នា ជាគោលការណ៍សំខាន់នៃទំនាក់ទំនង រវាងប្រទេសធំបែបថ្មី។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៨,៦ % យល់ឃើញថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានសារៈសំខាន់ចំពោះការរក្សាស្ថិរភាពនៃទំនាក់ទំនងរវាងប្រទេសធំនិងប្រទេសធំ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៩,៩ % សម្គាល់ឃើញថា ការមានគំនិតខ្វែងគ្នាជារឿងគេចមិនរួចរវាងប្រទេសធំនិងប្រទេសធំ ប្រទេសទាំងបីគួរបង្កើតយន្តការប្រាស្រ័យទាក់ទងនិងបង្ការវិបត្តិ ដើម្បីធានាឲ្យបានជាក់លាក់ថា ការខ្វែងគំនិតស្ថិតក្រោមការគ្រប់គ្រង និងជម្លោះមិនឡើងកម្តៅ។
ការស្ទង់មតិនេះធ្វើឡើងតាមវេបសាយភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាបារាំង ភាសាអារ៉ាប់និងភាសារុស្ស៊ីនៃ CGTN ក្នុងរយៈពេល១២ ម៉ោងបានទាក់ទាញអ្នកផ្តល់បទសម្ភាសន៍ចំនួន ៤៩១៤នាក់ចូលរួមបញ្ចេញមតិ៕

