ការស្ទង់មតិរបស់បណ្តាញCGTN៖ រួមគ្នាកសាងសហគមន៍ជោគវាសនារួមអាស៊ី-ប៉ាស៊ីហ្វិក

Cambodia News

ក្នុងឱកាសបើកកិច្ចប្រជុំមេដឹកនាំAPECលើកទី៣៣ឆ្នាំ២០២៦ បណ្តាញCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)បានសហការជាមួយសាកលវិទ្យាល័យRenminនៃប្រទេសចិន និងតាមរយៈវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីការផ្សព្វផ្សាយអន្តរជាតិក្នុងយុគសម័យថ្មីចេញផ្សាយលទ្ធផលនៃការស្ទង់មតិសកល ដែលធ្វើឡើងចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ៤៤៩៥ រូបមកពីអង្គភាពសេដ្ឋកិច្ចជាសមាជិកAPECចំនួន១៥។  តាមការស្ទង់មតិលើកនេះបានឱ្យដឹងថា អ្នកបទផ្តល់សម្ភាសន៍បានវាយតម្លៃជាវិជ្ជមានចំពោះតួនាទីរបស់APECក្នុងការជំរុញការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងគំនិតនិងការអនុវត្តជាក់ស្តែងរបស់ប្រទេសចិន ដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារួមអាស៊ី-ប៉ាស៊ីហ្វិក។

សូមបញ្ជាក់ថា ការស្ទង់មតិនេះបានគ្របដណ្តប់ប្រទេសជឿនលឿនសំខាន់ៗមួយចំនួននិងប្រទេស“សកលខាងត្បូង” អ្នកផ្តល់បទសម្ភាសន៍សុទ្ធតែជាប្រជាជនសាមញ្ញដែលមានអាយុលើសពី១៨ឆ្នាំ  ហើយលទ្ធផលនៃការស្ទង់មតិពាក់ព័ន្ធនឹងចងក្រងដើម្បីចេញផ្សាយក្នុង《សៀវភៅខៀវស្តីពីការស្ទង់មតិប្រជាជនទូទាំងពិភពលោកចំពោះសហគមន៍ជោគវាសនារួមអាស៊ី-ប៉ាស៊ីហ្វក》៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close