លោក Xi Jinpingធ្វើរបាយការណ៍អំពីការព្រាង«ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ»
Cambodia News
ក្នុងកិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលទើបតែបញ្ចប់នាពេលកន្លងទៅ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើរបាយការណ៍អំពីការព្រាង«ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ»។
អំពីការគិតពិចារណាពាក់ព័ន្ធនឹងប្រធានបទពិភាក្សានៃកិចប្រជុំពេញអង្គ លោក Xi Jinping បានលើកឡើងពីការពិចារណាបីចំណុច៖
ទី១ វាជាតម្រូវការដ៏ចាំបាច់សម្រាប់ការរក្សាភាពឈានមុខ និងភាពបរិសុទ្ធនៃបក្ស ព្រមនិងពង្រឹងឋានៈកាន់អំណាចក្នុងរយៈពេលវែងរបស់បក្ស។
ទី២ វាជាតម្រូវការដ៏ចាំបាច់សម្រាប់ការពង្រឹងនិងអភិវឌ្ឍនិម្មាបនកម្មផ្នែកនយោបាយដ៏ល្អប្រសើរដែលបក្សទាំងមូលរួបរួមគ្នាកម្រិងខ្ពស់ ហើយបក្ស កងទ័ពនិងប្រជាជនរួបរួមគ្នកម្រិតខ្ពស់។
ទី៣ វាជាតម្រូវការដ៏ចាំបាច់សម្រាប់ការសម្រេចបាននូវបេសកកម្មជាប្រវត្តិសាស្ត្ររបស់បក្ស និងជំរុញបុព្វហេតុរបស់បក្សនិងរដ្ឋអភិវឌ្ឍដោយនឹងនរនិងយូរអង្វែង។
អំពីដំណើរការព្រាង«ការសម្រេចចិត្ត» លោក Xi Jinping បានលើកឡើងថា ក្នុងដំណើរការព្រាងឯកសារនេះ បានផ្តោសំខាន់លើចំណុចទាំង៥ដូចខាងក្រោម៖
ទី១ អនុវតជាក់ស្តែងដោយគ្រប់ជ្រុងជ្រោយនូវគំនិតកសាងបក្សក្នុងយុគសម័យថ្មី។
ទី២ បម្រើដល់បេសកកម្មនិងភារកិច្ច។
ទី៣ ប្រកាន់ខ្ជាប់នូវគោលការណ៍ដ៏តឹងរ៉ឹង។
ទី៤ រំលេចពីការផ្តោតលើការដោះស្រាយបញ្ហា។
ទី៥ ពង្រឹងគំនិតជាប្រព័ន្ធ។
ក្នុងអំឡុងពេលព្រាងសេចក្តីព្រាងនៃ«ការសម្រេចចិត្ត» គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបានបើកធ្វើកិច្ចប្រជុំបីលើក ហើយការិយាល័យនយោបាយមជ្ឈិមបានបើកធ្វើកិច្ចប្រជុំពីរលើកដើម្បីធ្វើការពិនិត្យពិភាក្សា និងការកែសម្រួល ទីបំផុតបានធ្វើសម្រេចការព្រាងដំបូងនៃ«ការសម្រេចចិត្ត»ដែលប្រគល់ជូនពិនិត្យពិភាក្សាដោយកិច្ចប្រជុំពេញអង្គលើកនេះ៕

