លោកស្រី Peng Liyuan ភរិយារបស់​លោក​ Xi Jinping ប្រធាន​រដ្ឋ​ចិនជួប​សន្ទនា​និង​ពិសាតែ​ជា​មួយ​លោកស្រី​ Buedenbender ភរិយារបស់ប្រធានាធិបតី​អាល្លឺម៉ង់

Cambodia News

នៅរសៀល​ថ្ងៃ​ទី​៣០​ខែ​តុលា​ លោកស្រី Peng Liyuan ភរិយារបស់​លោក​ Xi Jinping​ ប្រធាន​រដ្ឋ​ចិនបានជួប​សន្ទនា​និង​ពិសាតែ​ជាមួយ​លោកស្រី​ Buedenbender ភរិយារបស់លោកSteinmeier​​ ប្រធានាធិបតី​អាល្លឺម៉ង់ដែល​កំពុង​បំពេញ​ទស្សនកិច្ចផ្លូវ​ដ្ឋ​​នៅ​ប្រទេស​ចិន​នៅទីក្រុង​ប៉េកាំង​។

លោកស្រី Peng Liyuan បាន​រំលឹក​ឡើង​វិញ​យ៉ាងសប្បាយ​​រីករាយអំ​ពី​ទិដ្ឋភាពអម​​ដំណើរ​​​ទស្សនកិច្ចរបស់​លោក​  Xi Jinping ប្រធាន​រដ្ឋ​ចិន​នៅ​ប្រទេស​អាល្លឺម៉ង់​ កាលពី​ឆ្នាំ​២០១៧​ ហើយ​បានកោតសរសើរ​លោកស្រី Buedenbender ដែល​បាន​យកចិត្តទុកដាក់រយៈពេល​វែង​ចំពោះ​ការធានា​សិទ្ធិ និងផល​ប្រយោជន៍​របស់​ស្រ្តី​និង​កុមារ​។ ភរិយា​របស់​ប្រមុខ​រដ្ឋ​ប្រទេស​ទាំង​ពីរ​បាន​ទស្សនា និង​​​ចាប់អារម្មណ៍ខ្លាំងណាស់ទៅ​លើ​ខ្សែ​វីដេអូ​ខ្លី​នៃ​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជននៃប្រទេស​ទាំងពីរ​​។ លោកស្រី Peng Liyuan បាន​ថ្លែងថា​ កិច្ច​សហប្រតិបត្តិការ​ផ្នែក​ការ​អប់​រំ​និង​វប្បធម៌​រវាង​ចិន​និង​អាល្លឺ​ម៉ង់​មាន​ភាព​សម្បូរ​បែប​ ដោយរំពឹង​ទុកថា​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​អាច​រក្សា​ការ​ប្រាស្រ័យ​ទាក់​ទង​ បង្កើន​ការ​យល់​ដឹង​គ្នា​ទៅ​វិញ​ទៅ​មក​ ក៏​ដូចជា​​ជំរុញ​ការ​ផ្សារ​ភ្ជាប់​ដួង​ចិត្ត​គ្នា​រវាង​ប្រជាជន និងប្រជាជន​។

លោក​ស្រី​ Buedenbender  ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រចំពោះ​ការ​ទទួល​បដិសណ្ឋា​រកិច្ច​ប្រកប​ដោយភាព​កក់​ក្តៅ និង​ការ​រៀប​ចំ​យ៉ាង​ល្អិតល្អន់របស់​លោកស្រី​ Peng Liyuan និងបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការងាររបស់លោកស្រី Peng Liyuan ក្នុងការលើកកម្ពស់ការផ្លាស់ប្តូររវាង​ប្រជាជន​និ​ងប្រជាជន ​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាល្លឺម៉ង់ និងប្រទេសចិន​ ។ ​​លោកស្រីបានបង្ហាញ​ពី​​ឆន្ទៈក្នុង​ការ​ចូលរួម

ចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ​ររវាងភាគីទាំងពីរលើ​វិស័យ​ពាក់​ព័ន្ធ​ដូចជា​បុព្វហេតុស្រ្តី​និង​កុមារជាដើម​​ និង​បង្កើន​ចំណងមិត្ត​ភាព​របស់​ប្រជាជន​នៃ​​ប្រទេស​ទាំងពីរ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close