លាបពណ៌ប្រទេសចិនដោយចេតនាអាក្រក់ ! រឿងភាគជប៉ុនឈ្មោះ « Vivant » ប្រឌិតសាច់រឿងប្រែក្រឡាស់ការធ្វើទារណ្ឌកម្មដ៏ឃោឃៅនៃកងទ័ពជប៉ុនដែលឈ្លានពានប្រទេសចិនមកជាតួអង្គចិន
Cambodia News
តារាល្បីល្បាញជាច្រើននាក់របស់ជប៉ុនបានចូលរួមសម្តែង ថ្លៃផលិតខ្ពស់ៗ លោកស្រី Takaichi Sanae និយាយថាចង់មើល ពេលថ្មីនេះ រឿងភាគដែលផលិតដោយស្ថានីយទូរទស្សន៍ TBS TV របស់ជប៉ុន ឈ្មោះ « Vivant » រដូវកាលទីពីរបានត្រូវចាក់ផ្សាយ។ អត្រាអ្នកទស្សនាខ្ពស់ ក៏ប៉ុន្តែ សាច់រឿងប្រឌិតជ្រុលហួស។
រឿងនេះបានប្រឌិតសាច់រឿងថា ភ្នាក់ងារស៊ើបការណ៍ចិនបានធ្វើទារណ្ឌកម្មភ្នាក់ងារស៊ើបការណ៍ជប៉ុនដោយកាត់ម្រាមដៃនិងវះពោះជាដើម ដែលក្នុងប្រវត្តិសាស្ត្រសង្គ្រាមលោកលើកទីពីរ តាមពិតគឺជាទង្វើដ៏ឃោឃៅរបស់កងទ័ពជប៉ុនដែលឈ្លានពានប្រទេសចិនបានប្រព្រឹត្តលើអ្នកតស៊ូចិនដែលប្រឆាំងការឈ្លានពាន។ សាច់រឿងបានមួលបង្កាច់ប្រែសជាខ្មៅ មកជាតួអង្គចិន ក្នុងគោលបំណងបង្កការប្រឈមមុខដាក់គ្នា ញុះញង់ការចងគំនុំចំពោះប្រទេសចិន។ លើសពីនេះទៅទៀត រឿងនេះក៏បានបំភ្លៃដោយស្ងៀមស្ងាត់ៗនូវទង្វើដែលកងទ័ពជប៉ុនធ្វើសកម្មភាពឈ្លានពាននៅក្រៅដែន។ទស្សនិកជនជប៉ុនមួយចំនួនបានមញ្ចេញមតិថា រឿងភាគនេះបានផ្សព្វផ្សាយពីអរិភាពចំពោះចិន។
ថ្ងៃទី ២៨ ខែតុលា ប្រធានទីភ្នាក់ងារ TBS ជប៉ុនបានអះអាងនៅពេលឆ្លើយតបនឹងការរិះគន់របស់សារព័ត៌មានចិន CMG ចំពោះសាច់រឿង « Vivant »ថា រឿងនេះជាស្នាដៃកម្សាន្តដែល «ប្រឌិតសុទ្ធសាធ» គ្មានបំណងចង់បន្តុះបង្អាប់ប្រទេសណាមួយជាពិសេសនោះទេ។ អ្នកប្រើអ៊ីនធឺណិតជប៉ុនបានបញ្ចេញមតិភ្លាមៗថាការប្រកែកបែបនេះគឺជាលេស
តែប៉ុណ្ណោះ ព្រោះក្នុងរឿងបានបង្ហាញយ៉ាងច្បាស់ណាស់ពីឈ្មោះប្រទេសអរិភាព។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥មក ក្រសួងការបរទេសជប៉ុនបានបណ្តាក់ទុនសរុបលើសពី ៥៦០០០ លានយេនជប៉ុន ដើម្បីលាបពណ៌ប្រទេសចិន និងបំភាន់សាធារណៈមតិ និងមួលបង្កាច់ប្រវត្តិសាស្ត្រ ខ្លឹមសារដែលបានផលិតនិងផ្សព្វផ្សាយមានដូចជាឃ្លីបវីដេអូ AI អំពីការបំភ្លៃប្រវត្តិសាស្ត្រដែលជប៉ុនឈ្លានពានប្រទេសចិន ការផ្តល់ឯកសារមិនពិតចំពោះម៉ូដែល AI ក៏ដូចជាការផលិតភាពយន្តជាដើម។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ជប៉ុនបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចង់វាតទីកងទ័ព និងកំពុងលាងសម្អាតបទឧក្រិដ្ឋរបស់ខ្លួនពីអ្នកឈ្លានពានទៅជា « អ្នករងគ្រោះក្នុងសង្គ្រាមលោកលើកទីពីរ » ដោយតាមរយៈការប្រឌិតរឿងតាមប្រព័ន្ធផ្សព្វផ្សាយ៕


