ដានជើងវប្បធម៌របស់លោកប្រធានរដ្ឋចិន Xi Jinping៖ ធ្វើឱ្យមរតកវប្បធម៌ចិនមានភាពគង់រង្សដើម្បីផ្តល់ផលប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ
Cambodia News
ស្រុក Yunmeng ខេត្ត Hubei ប្រទេសចិនគឺជាទីប្រភពនៃវប្បធម៌ Chu កាលពីបីពាន់ឆ្នាំមុន។ បច្ចុប្បន្ន ស្រុក Yunmeng មានឈ្មោះបោះសំឡេងដោយសារតែបានកំណាយឃើញបន្ទះឈើនិងឫស្សីដែលមានសរសេរអក្សរជាច្រើន។
នារសៀលថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០២៤ ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅខេត្ត Hubeiលោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញទៅដល់សារមន្ទីរស្រុក Yunmeng ដើម្បីទស្សនាពិព័រណ៍បន្ទះឈើនិងឫស្សីដែលមានសរសេរអក្សរនារជ្ជកាល Qin និងHan ដែលកំណាយឃើញនៅក្នុងស្រុកនេះ។
បន្ទះឈើនិងឫស្សីនីមួយៗបានកត់ត្រាពីរឿងសំខាន់នៃប្រទេសជាតិ ហើយក៏បានកត់ត្រាពីរឿងប្រចាំថ្ងៃរបស់ប្រជាជនផងដែរ។
លោក Xi Jinping បានថ្លែងថា បន្ទះឈើនិងឫស្សីដែលមានសរសេរអក្សរទាំងនេះមានតម្លៃណាស់ វាជាសាក្ខីភាពនៃរបស់ពិតក្នុងប្រវត្តិសាស្រ្តចិនដែលអាចបញ្ជាក់បាន ហេតុដូច្នេះត្រូវតែអភិរក្សដោយសមរម្យនិងសិក្សាឱ្យបានច្រើន។
ជានិច្ចកាល លោក Xi Jinpingតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការបន្តវេននិងអភិរក្សវប្បធម៌និងប្រវត្តិសាស្រ្ត។ លោកបានអានស្នាដៃរបស់ខុងជីដែលតម្កល់ទុកនៅសារមន្ទីរលំនៅដ្ឋានខុងជីដែលស្ថិតនៅក្រុង Qufu ខេត្ត Shandong និងវិទ្យាស្ថានខុងជី, អធិប្បាយអំពី”ការកកើតនិងការអភិវឌ្ឍរបស់ប្រជាជាតិចិនឃ្លាតមិនឆ្ងាយពីអក្សរ Han”នៅសារមន្ទីរ Yinxu ក្រុងAnyang ខេត្តHenan, ហើយនៅក្នុងសារមន្ទីរគ្រឿងសំរឹទ្ធ Baoji ខេត្តស្រានស៊ី លោកបានលើកឡើងថា អរិយធម៌ចិន ៥ ពាន់ឆ្នាំត្រូវកំណាយរកបន្ថែមទៀត ។ល។
ក្នុងដំណើរចុះត្រួតពិនិត្យការងារនៅស្រុក Yunmeng លើកនេះ លោក Xi Jinping បានគូសបញ្ជាក់ពីការ ធ្វើឱ្យមរតកវប្បធម៌ចិនមានភាពគង់រង្សដើម្បីផ្តល់ផលប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ ដែលបានបកស្រាយអំពីអត្ថន័យនិងធាតុពិតនៃការបន្តវេននិងការផ្សព្វផ្សាយវប្បធម៌។ ទាល់តែស្វែងរកតម្លៃនិងអត្ថន័យដ៏សម្បូរបែបនៃបេតិកភ័ណ្ឌវប្បធម៌ និងលើកកម្ពស់កម្រិតសិក្សាស្រាជ្រាវ កម្រិតបកស្រាយ និងកម្រិតផ្សព្វផ្សាយឥតឈប់ឈរ ទើបអាចធ្វើឱ្យអរិយធម៌បន្តវេនពីមួយជំនាន់ទៅមួយជំនាន់។
នៅក្នុងឆ្នាំ ២០២៥ សារមន្ទីរស្រុក Yunmeng បានទទួលភ្ញៀវទេសចរចំនួន ១០៥,៧ ម៉ឺននាក់ ដែលបានកើនឡើងជាច្រើនដងបើប្រៀបធៀបនឹងចំនួនជាង១០ម៉ឺននាក់ជារៀងរាល់ឆ្នាំកាលពីអតីតកាល។ លើសពីនេះ កាលពីមុនភ្ញៀវទេសចរភាគច្រើនជាអ្នករស់នៅក្នុងតំបន់ ឥឡូវនេះមកពីតំបន់នានាទូទាំងប្រទេសចិនរហូតដល់មានភ្ញៀវបរទេសជាច្រើនទៀតផង។
បច្ចុប្បន្ន សារមន្ទីរស្រុក Yunmeng បានធ្វើកិច្ចសហការយ៉ាងស៊ីជម្រៅជាមួយសារមន្ទីរខេត្ត Hubei ក្នុងវិស័យបណ្តុះបណ្តាល ផ្លាស់ប្តូរ តាំងពិព័រណ៍ និងការអភិវឌ្ឍផលិតផលនវានុវត្តន៍ខាងវប្បធម៌ជាដើម ព្រមទាំអនុវត្តគម្រោងកែលម្អឃ្លាំងរក្សាទុកវត្ថុបុរាណនៃសារមន្ទីរ ដោយបង្កើត”មូលដ្ឋានសម្រាប់អភិរក្សវត្ថុរាណ”ដែលមានទំហំដែជាង ២៥០០ ម៉ែត្រការ៉េ, បង្កើតតំបន់ដកបទធិសោធតាមបច្ចេកវិទ្យា VR ARនិងគំនូរជីវចលដើម្បីធ្វើឱ្យវត្ថុបុរាណកាត់តែមានភាពទាក់ទាញ។
”ដើម្បីអនុវត្តឱ្យបានល្អនូវស្មារតីនៃសុន្ទរកថារបស់លោកប្រធានរដ្ឋ Xi Jinping ស្រុក Yunmeng នឹងខំប្រឹងកសាងស្រុកល្បីឈ្មោះផ្នែកវប្បធម៌បន្ទះឈើនិងឫស្សីដែលមានសរសេរអក្សររបស់ប្រជាជាតិចិន និងតំបន់គំរូខាងការអភិរក្សនិងប្រើប្រាស់វត្ថុបុរាណជាតិដើម្បីជំរុញឱ្យបន្ទះឈើនិងឫស្សីដែលមានសរសេរអក្សររំលេចពីភាពរស់រវើកតាមរយៈការអភិ
រក្សតាមបែបវិទ្យាសាស្រ្តនិងការបន្តវេន” ។ នេះជាប្រសាសន៍របស់លោក Gao Wenfeng លេខាធិការបក្សប្រចាំស្រុក Yunmeng៕


