ក្រសួងការបរទេសចិន ៖ សម្ភារៈជំនួយបន្ទាន់ជំលានទី ៤ របស់ប្រទេសចិនចាប់ផ្តើមដឹកទៅកាន់ប្រទេសនេប៉ាល់
Cambodia News
នៅថ្ងៃទី ៨ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំ ។
លោកស្រី Mao Ning បានឱ្យដឹកថា ដើម្បីគាំទ្រដល់ការងារជួយសង្គ្រោះគ្រោះមហន្តរាយរបស់ប្រទេសនេប៉ាល់ សម្ភារៈជំនួយសង្គ្រោះបន្ទាន់ជំហានទី ៤ របស់ប្រទេសចិនត្រូវបានដឹកចេញទៅនៅព្រឹកថ្ងៃនេះ បូករួមទាំងបរិក្ខារដឹកជញ្ជូនអំពូលបំភ្លឺនិងសម្ភារៈចាត់ចែងសាកសពជាដើម ។
មជ្ឈដ្ឋានផ្សេងៗក្នុងសង្គមចិនក៏បានផ្តល់ជំនួយយ៉ាងសកម្មដល់ប្រទេសនេប៉ាល់ផងដែរ ។ តំណាងមូលនិធិអភិវឌ្ឍន៍ជនបទចិនបានទៅកាន់តំបន់រងគ្រោះនៅប្រទេសនេប៉ាល់ ដើម្បីសង់ទីលំនៅបណ្តោះអាសន្ននិងផ្តល់សម្ភារៈប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនិងសេវាវេជ្ជសាស្រ្តជាមូលដ្ឋានដល់ជនរងគ្រោះ ។ ថ្មីៗកន្លងទៅនេះសមាគមសហគ្រាសនេប៉ាល់-ចិនបានប្រគល់ថវិកាសប្បូរសធម៌ជំហានដំបូងដល់ប្រទេសនេប៉ាល់ ។
លោកស្រី Mao Ning បានថ្លែងថា នៅចំពោះមុខគ្រោះមហន្តរាយធំៗ ប្រទេសចិននឹងបន្តឈររួមគ្នាជាមួយប្រទេសនេប៉ាល់ ដើម្បីជួយគ្នានិងជម្នះការលំបាក ៕


