បទវិភាគ៖សង្កេតមើលពី​ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលតាម​រយៈ​ការ​កែ​លម្អ​ទីក្រុង​

Cambodia News

ទីក្រុង គឺជាភ្នាក់ងារដ៏សំខាន់នៃ​ការ​ធ្វើ​ទំនើបកម្ម ។ នៅទូទាំងប្រទេសចិន មាន​ទីក្រុងចំនួន​ជាង ៦៩០ ត្រូវបានគ្រប់ដណ្តប់នៅទូទាំង​ប្រទេស​ចិន​ ហើយ​មានប្រជាជនចំនួន ៩៤០ លាននាក់បាន​រស់នៅក្នុង​ទីក្រុង​ ។ ដូច្នេះ ការកែលម្អទីក្រុង បាន​បង្កប់​នូវ​ក្តីសុបិនរស់នៅប្រកបដោយសុភមង្គលរបស់គ្រួសាររាប់លាន  វាមិនត្រឹមតែជា​ការជួសជុលអគារ និងការរៀបចំឡើង​វិញ​លំនៅដ្ឋាន​ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជា​ការ​លើក​កម្ពស់​គុណភាពជីវិត និងការ​ប្រមូល​ផ្តុំ​ដួង​ចិត្ត​របស់​ប្រជាជនផងដែរ។

នៅខែឧសភាឆ្នាំនេះ ក្រុមប្រឹក្សាកិច្ច​ការ​រដ្ឋចិនបានចេញផ្សាយ «ផែនការអភិវឌ្ឍន៍ជាតិ​៥ឆ្នាំ ទី១៥ សម្រាប់ការកែលម្អទីក្រុង» ដែលបានកំណត់​យ៉ាងច្បាស់ថា ក្នុងអំឡុងពេលផែនការ៥ឆ្នាំ ទី១៥  ប្រទេស​ចិន​នឹង​ចាប់​ផ្តើម​ធ្វើ​គម្រោង​ជួសជុលឡើងវិញនៅ​តាមសហគមន៍ចាស់ៗក្នុ​ងទីក្រុងចំនួន ១១ម៉ឺន​៥ពាន់​កន្លែង ដែលផ្តល់នូវ «ប្លង់​ការដ្ឋាន​» ដ៏ច្បាស់​លាស់​សម្រាប់យុទ្ធសាស្ត្រជាតិនៃការកែលម្អទីក្រុង ។ នៅខែ​កក្កដា  ខណៈពេល​ចុះ​ត្រួតពិនិត្យ​ការងារ​នៅ​ក្រុង​សៀងហៃ លោក Xi Jinping អគ្គលេខាធិការ​នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបាន​សង្កត់​ធ្ងន់​ថា ការ​ជំរុញ​កែ​លម្អ​ទីក្រុង​ប្រកប​ដោយ​គុណភាពខ្ពស់ ជា​គន្លឹះសម្រាប់ការធ្វើទំនើបកម្មទីក្រុង ត្រូវអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវទស្សនៈស្តីពីទីក្រុងរបស់ប្រជាជន ប្រកាន់ខ្ជាប់​ការ​សាក់សួរពី​តម្រូវការរបស់​​ប្រជាជន សាក់សួរមធ្យោបាយពី​ប្រជាជន និងសាក់សួរលទ្ធផលពី​ប្រជាជន ធ្វើការងារគ្រប់ផ្នែកពាក់ព័ន្ធនឹងការកែលម្អ​ទីក្រុងឱ្យបានកាន់តែស៊ីជម្រៅនិងកាន់តែល្អិតល្អន់ ដើម្បីធ្វើឱ្យប្រជាជនមានអារម្មណ៍នៃការទទួលបាន អារម្មណ៍នៃសុភមង្គល​ និងអារម្មណ៍សុវតិ្ថភាពកាន់តែច្រើនឡើងៗ ។

លោកអគ្គលេខាធិការបក្ស​​ Xi Jinping បានណែនាំ​កា​រកែលម្អ​ទីក្រុង​តាម​រយៈទស្សនៈស្តីពីទីក្រុងរបស់ប្រជាជន ហើយប្រកាន់ខ្ជាប់​​ការតម្កល់ទុកប្រជាជនជាស្នូល នេះជា​គោល​បំណង​ដើម​របស់​គណៈបក្ស​មួយ​រយ​ឆ្នាំ​ដែល​មិន​ដែល​កែប្រែ ហើយ​ក៏ជា​ឧត្តមភាព​នៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលផង​ដែរ ។

ក្នុង​ដំណើរការ​កែ​លម្អ​ទីក្រុង​ ​​ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលត្រូវបាន​បង្ហាញ​ឱ្យ​ឃើញ​នៅត្រង់ការ​អនុវត្ត​ជាក់ស្តែងទាំង​ស្រុង​ ពោល​គឺ ការសាក់​សួរពីតម្រូវការរបស់ប្រជាជន សាក់សួរមធ្យោបាយពី​ប្រជាជន និងសាក់សួរលទ្ធផលពី​ប្រជាជន ដែល​ឱ្យប្រជាពលរដ្ឋក្លាយជាតួអង្គសំខាន់ក្នុង​ដំណើរការ​កែលម្អទីក្រុង។

ការសាក់​​សួរពីតម្រូវការរបស់ប្រជាជន ពោលគឺ ប្រកាន់ខ្ជាប់នូវគោលជំហរឈរលើប្រជាជនមុន​នឹង​គ្រោង​ផែនការ ដោយ​ផ្តោតសំខាន់​ទៅ​លើបញ្ហាលំបាកនិងក្តីកង្វល់បន្ទាន់របស់ប្រជាជន ។ ត្រូវ​ធានា​ឱ្យបានវិធីសាស្ត្រ​​បញ្ចេញមតិមានភាពរលូន​ ប្រមូលតម្រូវការរបស់ក្រុមមនុស្ស​ខុស​ៗគ្នាដោយ​គ្រប់ជ្រុង​ជ្រោយ​ តាមរយៈមធ្យោបាយជា​ច្រើន​ ដូចជាការចុះទៅសហគមន៍ ការពិភាក្សានៅស្ថានីយ៍សេវាកម្មគណបក្សនិងមហាជន និងការប្រមូលមតិតាមបណ្តាញ​អ៊ីនធឺណិតជាដើម​ ។

ការ​សាក់សួរមធ្យោបាយពី​ប្រជាជន ពោលគឺ ក្នុ​ងដំណើរ​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ រួមបញ្ចូល​គ្នា​នូវ​តម្រិះប្រាជ្ញារបស់ប្រជាជន។  អញ្ជើញអ្នករៀបចំផែនការ ស្ថាបត្យករ និងវិស្វករ ចុះ​ពិនិត្យ​ក្នុងសហគមន៍ ហើយ​ពិគ្រោះ​ពិភាក្សាពីគម្រោង​ជួសជុលជាមួយអ្នកស្នាក់​នៅ​ ធ្វើឱ្យពួកគេក្លាយជាអ្នកចូលរួមក្នុងដំណើរការរចនាគម្រោង​។

ការសាក់​សួរលទ្ធផលពី​ប្រជាជន ពោលគឺ ក្នុង​ដំណាក់កាលការទទួលយកគម្រោង ត្រូវ​ទទួល​ការ​ត្រួតពិនិត្យពីអ្នក​ស្នាក់នៅ ។  ក្នុង​ដំណើរ​ជួស​ជុល​ អញ្ជើញ​តំណាង​អ្នក​ស្នាក់ត្រួតពិនិត្យគុណភាពសំណង់ និងការប្រើប្រាស់ថវិកា ។ ចាត់​ទុក​ការពេញចិត្តពីអ្នក​ស្នាក់នៅ​ជា​ម៉ែត្រវាស់គន្លឹះ ដើម្បី​លើក​កម្ពស់អារម្មណ៍នៃការទទួលបាន អារម្មណ៍នៃសុភមង្គល​

និងអារម្មណ៍សុវតិ្ថភាពរបស់​ប្រជាជន​ ។

សូម​យក​លំនៅដ្ឋានភូមិថ្មី នៃសង្កាត់ផ្លូវ Bansongyuan ខ័ណ្ឌ Huangpu ទីក្រុងសៀងហៃ ដែល​លោកអគ្គលេខាធិការបក្ស​ Xi Jinping ​ធ្លាប់​ចុះ​ទៅត្រួ​តពិនិត្យ​ជាឧទាហរណ៍ នៅពេល​មុន​ជួសជុល​ អគារលំនៅដ្ឋានទាំងនោះមានអាយុជាង៧០​ឆ្នាំ មានភាពចាស់ទ្រុឌទ្រោម ។ គ្រួសារចំនួនបីទៅដប់គ្រួសារចែករំលែកផ្ទះបាយ និងបន្ទប់ទឹកតែមួយ ហើយអ្នកស្នាក់នៅជា​ច្រើនត្រូវប្រើប្រាស់​ “ធុងបង្គន់” ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ ឆ្លងតាមរយៈការ​ជួសជុល​ ឥឡូវ​នេះ គ្រួសា​រ​នីមួយ​ៗ​សុទ្ធតែមាន​ផ្ទះបាយ និងបន្ទប់ទឹកផ្ទាល់​ខ្លួន​ ហើយ​ក៏បាន​ដំឡើងជណ្តើរយន្តផង​ដែរ​ ​លក្ខខណ្ឌរស់នៅទទួល​បាន​កែ​លម្អ​យ៉ាង​ច្បាស់លាស់ ។ ខណៈពេល​ចុះត្រួតពិនិត្យ​ការងារ ​លោកអគ្គលេខាធិការបក្ស​ Xi Jinping ​បាន​ពិនិត្យ​ឃើញ​សភាពការណ៍ស្នាក់នៅរបស់ប្រជាជន​យ៉ាង​ល្អិត​ល្អន់​ លោ​ក​បាន​ថ្លែង​ថា រឿងតូចតាចគ្រប់យ៉ាងនៅក្នុងជីវិតរបស់ប្រជាជន​ សុទ្ធតែជា​រឿង​ដែល​មន្ត្រី​ត្រូវ​យក​ចិត្ត​ទុក​ដាក់​  ជីវភាពរស់នៅ​របស់ប្រជាជន​ ជា​រឿង​ក្នុង​ផ្ទះ ហើយ​ក៏ជា​រឿង​របស់រដ្ឋ​ដែរ ។ បក្សកុម្មុយនីស្តចិន​គឺជា​បក្ស​បម្រើដល់ប្រជាជន

ហើយមានតែប្រជាជនមានជីវភាពរស់នៅប្រកបដោយសុភមង្គលនិងប្រកបអាជីវកម្មដោយសប្បាយរីករាយ ទើបបក្សនិងរដ្ឋាភិបាលមានអារម្មណ៍ទុក​ចិត្ត ​។

ប្រជាជនសាងសង់ទីក្រុងរបស់ប្រជាជន​ ហើយទីក្រុង​របស់​ប្រជាជនក៏​បម្រើដល់​ប្រជាជន​ផង​ដែរ ។ ក្រោមការណែនាំពី​ទស្សនៈដ៏​សំខាន់នេះ ការអភិវឌ្ឍទីក្រុងរបស់ប្រទេសចិនបាន​និង​កំពុងធ្វើបរិវត្តកម្មយ៉ាង​ស៊ីជម្រៅ ពោលគឺពី​ “ការពង្រីកទ្រង់ទ្រាយ​” ប្រែ​ទៅជា “ការកែលម្អគុណភាព” ។ ក្នុងក្របខណ្ឌ​ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ប្រទេស​ចិន​បាន​បង្កើត​វេទិកា​សន្ទនា ​និង​ពិគ្រោះពិភាក្សា​ពហុភាគី​រវាង​រដ្ឋាភិបាល​ ទីផ្សារ​ សង្គម​និង​ប្រជាជន​ ដើម្បីជំរុញ​ការ​កែលម្អទីក្រុង​ប្រកប​ដោយ​គុណភាពខ្ពស់ ។ ទីក្រុង​ ជា​ទីលំនៅដ្ឋាន​របស់ប្រជាជន​ ។ រំពឹង​ទុក​ថា ទស្សនៈស្តីពីទីក្រុងរបស់ប្រជាជន នឹង​គ្រោង​អនាគត​ដ៏អស្ចារ្យ​របស់​ “ទីក្រុងដ៏មានសុភមង្គល” នៅទូទាំងប្រទេសចិន ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close