អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរៀបចំពិធីសម្ពោធពិព័រណ៍ជំនាញប្រើប្រាស់មនុស្សយន្តឆ្លាតវៃលើកដំបូង
Cambodia News
នៅថ្ងៃទី ២៨ ខែកក្កដា ពិធីសម្ពោធពិព័រណ៍ជំនាញប្រើប្រាស់មនុស្សយន្តឆ្លាតវៃលើកដំបូងរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)បានប្រារព្ធឡើងនៅទីក្រុងប៉េកាំង ដើម្បីបង្ហាញពីជំនាញថ្មីៗ ឆ្លើយតបទៅនឹងតម្រូវការថ្មីៗ និងពង្រីកសេណារីយ៉ូប្រើប្រាស់ថ្មីៗ ព្រមនិងជំរុញការប្រើប្រាស់មនុស្សយន្តឆ្លាតវៃក្នុងវិស័យកាន់តែច្រើន សំដៅបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិន។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន, លោក Ke Jixin អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន, លោក Chen Min អនុរដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន និងលោក Fan Yun និពន្ធនាយករងនៃCMG ជាដើម បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍នេះ។
លោក Fan Yun បានថ្លែងថា CMG នឹងអនុវត្តគំនិតច្នៃប្រឌិតស្តីពីការរួមបញ្ចូលនូវ “គំនិត+ សិល្បៈ + បច្ចេកវិទ្យា” ដើម្បីបង្កើតជារូបមន្តផលិតផល “មនុស្សយន្តឆ្លាតវៃ” ដោយធ្វើជាសាក្សី កត់ត្រា និងពន្លឿនការច្នៃប្រឌិតនៃ “ផលិតកម្មឆ្លាតវៃរបស់ប្រទេសចិន”។
សូមបញ្ជាក់ថា ព្រឹតិ្តការណ៍”ការប្រកួតប្រជែងឆ្លាតវៃសម្រាប់អនាគត៖ ពិព័រណ៍ជំនាញប្រើប្រាស់មនុស្សយន្តឆ្លាតវៃលើកដំបូង” ផ្តោតលើសេណារីយ៉ូប្រើប្រាស់សំខាន់ៗដូចជា ការផលិត ការជួសជុលនិងថែទាំ ភោជនីយដ្ឋាននិងការលក់រាយ ការថែទាំសុខភាពនិងវេជ្ជសាស្រ្ត និងការជួយសង្គ្រោះបន្ទាន់ជាដើម ដែលធ្វើឱ្យមនុស្សយន្តឆ្លាតវៃទៅទទួលការសាកល្បង និងបង្កើនជំនាញរបស់ពួកវានៅក្នុងសេណារីយ៉ូពិតៗ។ មនុស្សយន្តឆ្លាតវៃជាច្រើនប្រភេទដែលប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងវិស័យពិសេស បូករួមទាំងមនុស្សយន្តឆ្លាតវៃដំបូងគេរបស់ប្រទេសចិនសម្រាប់ប្រើប្រាស់ក្នុងការបង្ការទឹកជំនន់ និងព្យុះទីហ្វុងឈ្មោះ “អ្នកចម្បាំងបង្ការទឹកជំនន់AI” ជាដើម បានបង្ហាញមុខនៅក្នុងពិធីនេះ ៕

