សមាគមសហគ្រិនស្រ្តីកម្ពុជា ប្រកាសបើកទទួលចុះឈ្មោះការប្រកួតពានរង្វាន់ «សហគ្រិនស្រ្តីឆ្នើមប្រចាំឆ្នាំ២០២៦» ក្រោមប្រធានបទ «ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព»

សមាគមសហគ្រិនស្រ្តីកម្ពុជា(CWEA) នឹងរៀបចំពិធីសម្ពោធការប្រកួតប្រជែងពានរង្វាន់ សហគ្រិនស្រ្តីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្រ្តីជាចលករនៃកំណើនប្រកបដោយចីរភាព» ដើម្បីលើកកម្ពស់សមត្ថភាពសហគ្រិនស្ត្រីក្នុងវិសយ័ធុរៈកិច្ច។

ការទទួលពាក្យចូលរួមប្រកួតប្រជែងចាប់ផ្ដើមពីថ្ងៃទី ១៧ ខែកក្កដា ២០២៦ ​រហូតដល់ថ្ងៃទី ០២ ខែសីហា ២០២៦។

លោកស្រី ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ១៧ កក្កដា ២០២៦ថា កម្មវិធីប្រកួតប្រជែងពានរង្វាន់ សហគ្រិនស្រ្តីឆ្នើមប្រចាំឆ្នាំ២០២៦ រៀបចំឡើង ដើម្បីបង្ហាញនូវ​បេសសកម្មរបស់​សមាគមសហគ្រិនស្រ្តីកម្ពុជា និងចក្ខុវិស័យ ដោយជឿជាក់ថា នៅពេលដែល​ស្ត្រីទាំងអស់ ត្រូវបានផ្ដល់នូវអំណាច និងការលើកទឹកចិត្ត នៅពេលនោះ គឺសហគ្រិនស្ត្រី​ នឹងក្លាយទៅជាសហគ្រិនស្ត្រីគំរូម្នាក់ មិនត្រឹមតែសម្រាប់ខ្លួនគាត់ទេ គឺគាត់នឹងផ្ដល់ទៅជាគំរូសម្រាប់សហគ្រិនស្ត្រីផ្សេងទៀត និងអ្នកបន្តវេន។

ភាពអង់អាចក្លាហានរបស់សហគ្រិនស្ត្រី ពិតជានាំមកនូវភាពអង់អាចក្លាហាន ក្នុងការជំរុញក្នុងការដឹកនាំអាជីវកម្មរបស់សហគ្រិនស្ត្រី ក៏ដូចជាដឹកនាំអាជីវកម្មរបស់គ្រួសារ ហើយនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចជាតិផងដែរ។

លោកស្រី ចាន់ ភារី បញ្ជាក់ថា៖«នៅក្នុងវិស័យសេដ្ឋកិច្ច SME មានរហូតដល់ជាង ៩០% ក្នុងនោះមានរហូតដល់ ៧០% គឺជាអាជីវកម្មដែលដឹកនាំដោយស្ត្រី ជាអាជីវកម្មដែលមានស្ត្រីជាម្ចាស់ អញ្ចឹងហើយ​ដើម្បីធ្វើ​ឱ្យ​វិស័យ​ SME មានការីកចម្រើន និងអភិវឌ្ឍឱ្យក្លាយទៅជាអាជីវកម្ម​ដែលមានភាពរឹងមាំ យើងត្រូវផ្ដល់​នូវការកសាងសមត្ថភាព ផ្ដល់នូវការលើកទឹកចិត្ត និងផ្ដល់នូវវេទិកាដើម្បីឱ្យ​សហគ្រិនស្ត្រីអាចមានឱកាសមកឈរ ក្នុងការធ្វើបទបង្ហាញ និងពង្រីកសមត្ថភាព ដើម្បីអភិវឌ្ឍខ្លួនពីសហគ្រាសធុនតូច ទៅមធ្យម»។

ផ្តោតលើទស្សនវិសយ័របស់សមាគមសហគ្រិនស្ត្រីកម្ពុជា ការចូលរួមជំរុញលើកទឹកចិត្តដល់អាជីវកម្មដែលដឹកនាំដោយស្ត្រី និងមានស្រ្តីជាម្ចាស់អាជីវកម្មតាមរយៈការបង្កើនចំនួនសហគ្រិនស្ត្រីជោគ​ជយ័កាន់តែច្រើននោះ និងផ្តល់នូវផលជាវិជ្ជមានដល់ការពង្រឹងសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ​ដែលមានសហគ្រិនស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

ម្ចាស់ជយ័លាភីម្នាក់មិនត្រឹមតែទទួលបានភាពរីកចម្រើនសម្រាប់ផ្ទាល់ខ្លួនគាត់ម្នាក់ប៉ុណ្ណោះទេ គាត់នឹង​ក្លាយជាស្ត្រីគំរូដល់សហគ្រិនស្ត្រីជាច្រើនរូបទៀត។

សមាគមសហគ្រិនស្ត្រីកម្ពុជា ប្រកាស និងលើកទឹកចិត្តដល់សមាជិកាសមាគមសហគ្រិនស្រ្តីកម្ពុជា​ទាំងអស់ចូលរួមចុះឈ្មោះ ដើម្បីប្រកួតទៅតាមជំនាញអាជីវកម្មរៀងៗខ្លួន ដើម្បីទទួលបាននូវជយ័លាភីទៅតាមប្រភេទ​ពានរង្វាន់សហគ្រិនស្រ្តីឆ្នើមប្រចាំឆ្នាំ២០២៦មួយក្នុងចំណោម៨ប្រភេទខាងក្រោម៖

១.ពានរង្វាន់សហគ្រិននវានុវត្តន៍ឌីជីថល

២.ពានរង្វាន់អ្នកដឹកនាំអាជីវកម្មបៃតងប្រកបដោយចីរភាព

៣.ពានរង្វាន់សហគ្រិនស្រ្តីវ័យក្មេង(អាយុក្រោម៣៥ឆ្នាំ)

៤.ពានរង្វាន់ឧត្តមភាពនវានុវត្តន៍

៥.ពានរង្វាន់អ្នកនាំចេញ និងពង្រីកទីផ្សារអន្តរជាតិ

៦.ពានរង្វាន់សហគ្រិនមានឥទិ្ធពលនៅតំបន់ជនបទ

៧.ពានរង្វាន់សហគ្រិនឧស្សាហកម្មច្នៃប្រឌិត

៨.ពានរង្វាន់សហគ្រាសមានចក្ខុវិស័យបៃតងប្រចាំឆ្នាំ

បេក្ខនារីដែលដាក់ពាក្យចូលរួមប្រកួតត្រូវបំពេញតាមលក្ខខណ្ឌមួយចំនួនដូចជា៖

-​ ជាសហគ្រិនស្រ្តី

– ជាម្ចាស់ផ្ទាល់ឬមានភាគហ៊ុនចាប់ពី៣០%

– អាជីវកម្មមានបញ្ជីការត្រឹមត្រូវស្របច្បាប់

– អាជីវកម្មមានអាយុកាលយ៉ាងតិច២ឆ្នាំ

ចំពោះប្រភេទពានរង្វាន់សហគ្រិនស្រ្តីឆ្នើមប្រចាំឆ្នាំ២០២៦នេះមានចំនួន៨ប្រភេទគឺ៖

១.ពានរង្វាន់សហគ្រិននវានុវត្តន៍ឌីជីថល

២.ពានរង្វាន់អ្នកដឹកនាំអាជីវកម្មបៃតងប្រកបដោយចីរភាព

៣.ពានរង្វាន់សហគ្រិនស្រ្តីវ័យក្មេង(អាយុក្រោម៣៥ឆ្នាំ)

៤.ពានរង្វាន់ឧត្តមភាពនវានុវត្តន៍

៥.ពានរង្វាន់អ្នកនាំចេញ និងពង្រីកទីផ្សារអន្តរជាតិ

៦.ពានរង្វាន់សហគ្រិនមានឥទិ្ធពលនៅតំបន់ជនបទ

៧.ពានរង្វាន់សហគ្រិនឧស្សាហកម្មច្នៃប្រឌិត

៨.ពានរង្វាន់សហគ្រាសមានចក្ខុវិស័យបៃតងប្រចាំឆ្នាំ

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close