ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានទទួលជួបពិភាក្សាការងារជាមួយដាតុ Ir. Ts. Abdul Razib Dawood នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលថាមពលអាស៊ាន (ACE)
Cambodia News
នៅរសៀលថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានទទួលជួបពិភាក្សាការងារជាមួយដាតុ Ir. Ts. Abdul Razib Dawood នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលថាមពលអាស៊ាន (ACE) ដើម្បីផ្លាស់ប្តូរទស្សនៈជុំវិញការវិវត្តន៍នៃថាមពលសកលលោក ព្រមទាំង ពង្រឹងបន្ថែមទៀតនូវការសម្របសម្រួលដើម្បីគាំទ្រដល់ប្រទេសសមាជិកអាស៊ាន។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការប្រឈមដែលកំពុងលេចឡើងចំពោះសន្តិសុខថាមពលក្នុងតំបន់ ព្រមទាំង បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការឆ្លើយតបទាន់ពេលវេលា មានការសម្របសម្រួលគ្នា និងសំឡឹងទៅមុខ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីសារៈសំខាន់នៃការពង្រឹងការត្រៀមខ្លួននៅក្នុងតំបន់ រួមទាំង តាមរយៈកិច្ចខិតខំប្រឹងប្រែងកំពុងបន្ត នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីសន្តិសុខប្រេង (APSA)៕

