កម្ពុជាបន្តទទួលរងប្រព័ន្ធ​​សម្ពាធទាបរហូតដល់​​ថ្ងៃទី៤ ខែតុលា

Cambodia News

ដោយ៖ ហេង នាង

ក្រសួងធនធានទឹក និងឧតុនិយមសូមជំរាបជូនដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា បន្ទាប់ពីបានធ្វើការសង្កេតតាមដាន លើស្ថានភាពអាកាសធាតុរួចមកឃើញថា នៅវេលាម៉ោង ០៧:០០ ព្រឹកថ្ងៃទី២៨ កញ្ញា ២០១២នេះ សម្ពាធទាប និងប្រព័ន្ធសម្ពាធទាប ដែលបានត្របដណ្តប់ពីលើប្រទេសកម្ពុជា នាពេលកន្លងមកនោះបានបង្កើនឥទិ្ធពលកាន់តែខ្លាំងមកលើប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២៨ កញ្ញា ២០១២រហូតដល់ថ្ងៃទី០៤ តុលា ២០១២។

ស្ថានភាពអាកាសធាតុបែបនេះអាចបង្កឲ្យមានភ្លៀងធ្លាក់រ៉ាយប៉ាយពីមធ្យមទៅច្រើន ជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌស្មើរទូទាំងប្រទេស និងអាចបណ្តាលឲ្យរាជធានី ខេត្ត មួយចំនួនដូចជាៈ រាធធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពត រតនគិរី និងមណ្ឌលគិរី រួមទាំងកំណត់ផ្លូវជាតិលេខ៤  ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ អាចប្រឈមនឹងចំនន់ទឹកភ្លៀង។

យោងលើស្ថានភាពអាកាសធាតុ ដូចដែលបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់អាជ្ញាធរដែនដី និងនិងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាលរាជធានី ខេត្ត ដូចបានជម្រាប់ដូចខាងលើ ពិសេសបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់នឹងទឹកនានាសូមបង្កើតការយក ចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយថាហេតុ៕

Related Articles

Back to top button
Close
Close