បុរស​ម្នាក់​ស្រ​វឹង​ស្រា​ជិះ​ម៉ូតូ​ដួល​សន្លប់​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១៩ និង ៤០​នាទី​យប់ ថ្ងៃទី ០១ ​​មករា ​ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន ​ហើយ​រេ​ចង្កូត​ដួល​សន្លប់​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន។

សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​សង្កេតឃើញ​បុរស​ម្នាក់ វ័យ ជាង ២០​ឆ្នាំ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ ១២៥ ស៊េរី ២០១១ ពណ៌​ខ្មៅ ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម លុះ​ជិះ​មកដល់​ចំណុច​កា​រ៉ា​ស​សាំង កាល់​តិច មួយ​កន្លែង​ស្រាប់តែ​រូបគេ​រេ​ចង្កូត​ដួល​​ បណ្ដាល​ឲ្យ​សន្លប់​ស្តុក​ស្ដឹង​។

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មក​អន្តរាគមន៍​ដល់​ កន្លែង​កើតហេតុ ដោយ​បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​បុរស​ម្នាក់​នេះ​ឲ្យ​មក​ទទួល​យក​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​មក​ទទួលយក​ម៉ូតូ​ដែល​បុរស​រង​គ្រោះ​ជិះ​ដួល​ក្នុង​ហេតុការណ៍​ខាង​លើ​នេះ៕

ដោយ៖ ហេង នាង​

1419_DSC00013

1419_DSC00006

Related Articles

Back to top button
Close
Close