មនោសញ្ចេតនារបស់ប្រធានរដ្ឋចិនលើវិស័យកសិកម្ម ជនបទនិងកសិករ

Cambodia News/

លោកXi Jinpingប្រធានរដ្ឋចិនធ្លាប់ធ្វើជាកសិករ ហើយមានមនោសញ្ចតនាយ៉ាងជ្រាលជ្រៅជាមួយកសិករ។លោកតែងតែរក្សាក្តីស្រមៃរបស់កសិករទុកនៅក្នុងចិត្ត ហើយយកទៅអនុវត្ត។លោកXi Jinpingយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកសិកម្ម កសិករនិងទីជនបទ។

ផលិតកម្មកសិកម្មទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់ម៉ឺនគ្រួសារ ហើយក៏ទាក់ទងនឹងទំនុកចិត្តនៃការអភិវឌ្ឍជាតិផងដែរ។មនុស្សជាង១ពាន់៤រយលាននាក់ត្រូវការហូបចុកដែលជាកិច្ចការជាតិដ៏ធំបំផុតរបស់ប្រទេសចិន។

“កសិកម្មធានាបាននូវសុវត្ថិភាពនៃជីវិតនិងសុវត្ថិភាពរស់នៅ ហើយជាសន្តិសុខជាតិដ៏សំខាន់បំផុត លោកXi Jinpingបានគូសបញ្ជាក់យ៉ាងស៊ីជម្រៅថា មានតែកសិកម្មខ្លាំងពូកែសន្តិសុខស្បៀងទើបត្រូវបានធានាយ៉ាងពេញលេញ យើងធ្វើឱ្យស្ថានការណ៍មានស្ថិរភាព ឆ្លើយតបនឹងស្ថានការណ៍ប្រែប្រួល និងបង្កើតស្ថានការណ៍ថ្មី ទើបមានទំនុកចិត្តនិងកម្លាំងពេញលេញនិងយុទ្ធសាស្ត្រជាម្ចាស់ការ។

ក្នុងខណៈពេលគន្លឹះ លោកXi Jinpingបានចុះត្រួតពិនិត្យតាមវាលស្រែម្តងហើយម្តងទៀត ដើម្បីពិនិត្យមើលផលិតកម្មស្រូវ។នៅក្នុងរដូវរំហើយឆ្នាំ២០១៨ លោកបានឈ្វេងយល់អំពីការផលិតស្បៀងនិងប្រមូលផលនៅក្នុងខេត្តHeilongjiang នៅពាក់កណ្តាលរដូវក្តៅឆ្នាំ២០២០ លោកបានពិនិត្យមើលស្ថានភាពលូតលាស់របស់ពោតនៅក្នុងស្រុកLishuក្រុងSipingខេត្តJilin នៅខែវិច្ឆិកា ឆ្នាំ២០២៣ លោកបានត្រួតពិនិត្យស្ថានភាពលូតលាស់ស្រូវសាលីរដូវរងានៅទីក្រុងZhuozhouខេត្តHebei។ ខែមីនា ឆ្នាំ២០២៤ លោកបានមកដល់ឃុំXijiapuសង្កាត់Dingchengក្រុងChangde ខេត្តHunan ដើម្បីត្រួតពិនិត្យស្ថានភាពដាំដុះសំណាបនិងភ្ជួររាស់ដី…ការយកចិត្តទុកដាក់ចំពោះផលិតកម្មកសិកម្មបានឆ្លងកាត់រដូវផ្ការីក រដូវក្តៅ រដូវរំហើយនិងរដូវរងា។

ដោយធ្លាប់ធ្វើការនៅតំបន់ដីលឿង លោកXi Jinpingមានមនោសញ្ចេតនាពិសេសចំពោះកសិករ។លោកធ្លាប់មានប្រសាសន៍ថា៖ “ជំនាន់យើងមានមនោសញ្ចេតនាមួយដែលជួយប្រជាពលរដ្ឋទូទៅ ជាពិសេសកសិករ”។ប្រទេសចិនគឺជាប្រទេសកសិកម្មដ៏ធំមួយ ហើយការផ្តោតសំខាន់ទៅលើវិស័យកសិកម្មនិងការពង្រឹងមូលដ្ឋានគ្រឹះគឺជាមូលដ្ឋានសម្រាប់ធានាសុវត្ថិភាពរបស់ប្រជាជន និងជាគន្លឹះសម្រាប់អភិបាលកិច្ចជាតិ។កសិករទាំងឡាយបានរួមចំណែកដ៏សំខាន់នៅគ្រប់សម័យកាលប្រវត្តិសាស្ត្របដិវត្តន៍ ការកសាងនិងកំណែទម្រង់របស់ប្រទេសចិន។

ការធ្វើទំនើបកម្មតាមបែបផែនចិនមិនត្រឹមតែមានទំនើបកម្មទីក្រុង ក៏ត្រូវមានទំនើបកម្មខាងកសិកម្មនិងជនបទផងដែរ។បន្ទាប់ពីទទួលជោគជ័យក្នុងយុទ្ធនាការកាត់បន្ថយភាពក្រីក្ររួច ចំណុចសំខាន់នៃការងារ “កសិកម្ម ជនបទនិងកសិករ”បានក្លាយទៅជាការអភិវឌ្ឍជនបទ។ប៉ុន្មានឆ្នាំកន្លងទៅនេះ លោកXi Jinpingបានតម្រង់ទិសដៅសម្រាប់ជំរុញការអភិវឌ្ឍជនបទនិងពន្លឿនជំហាននៃទំនើបកម្មផ្នែកកសិកម្មនិងជនបទ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close