ចិន​ទិញ​ពី​រុស្ស៊ីឧទ្ធម្ភាគចក្រ ៥២គ្រឿង ក្នុង​តម្លៃ​សរុប ៦០០​លាន​ដុល្លារ

កិច្ចព្រមព្រៀងស្តីអំពីរឿងនេះត្រូវបានចុះហត្ថលេខានា”វេទិកាធុរកិច្ច”នៃជំនួប កំពូលAPEC ឆ្នាំ២០១២ ដែលទើបបានបិទបញ្ចប់ការងារខ្លួននៅក្រុង Vladivostok ចុងបូព៌ារុស្ស៊ី។ រុស្ស៊ី បានផ្ទេរទៅហើយ ទៅឥណ្ធូណេស៊ី នូវវេនជាប្រធាន APEC ឆ្នាំ២០១៣ ដែលនឹងទទួលជំនួបកំពូលអង្កការ”សហប្រតិបត្តិការសេដ្ឋកិច្ច តំបន់ អាស៊ី-ប៉ាស៊ីហ្វិក” នេះ ឲ្យប្រព្រឹត្តទៅនៅកោះបាលី។

ស្របនឹងកិច្ចសន្យាដែលមានចុះ គឺក្នុងរយៈពេល២ឆ្នាំទៅមុខ ដែលរុស្ស៊ីត្រូវ ប្រគល់ទៅឲ្យភាគីចិន នូវឧទ្ធម្ភាគចក្រធុន Mi-171 E ឲ្យបាន៥២គ្រឿង ក្នុង តម្លៃសរុប ៦០០លានដុល្លារ។ឧទ្ធម្ភាគចក្រនេះ គឺ សម្រាប់ប្រើបានច្រើនយ៉ាង វាជាប្រភេទទំនើបមែនទែន នៃ ឧទ្ធម្ភាគចក្រ ធុន Mi-8 ដែលរុស្ស៊ីតែងលក់ទៅ ក្រៅ។

ឧទ្ធម្ភាគចក្រធុន Mi-171 E ស្ថិតនៅក្នុង”បញ្ជីឈ្មោះទំនិញរុស្ស៊ី ១០០មុខ សន្មត់ថាប្រសើរ ជាងគេ នៃឆ្នាំ២០១០”។ សព្វថ្ងៃ ឧទ្ធម្ភាគចក្រនេះ ដំណើរការ ជារឿយៗទៅហើយនៅប្រទេស Azerbaidjan Tcheque, Kazakhstan, Croatie, Argentine, Perou, Kenya។ គេប្រើវា សម្រាប់បំពេញប្រតិបត្តិការ បែបយ៉ាងខាង ស្វែងរកនិងសង្គ្រោះជនរងគ្រោះ ដោយមកពីគ្រោះធម្មជាតិខាងលត់ភ្លើង អគ្គិភ័យខាងធ្វើប៉ាទ្រូយល្បាតជាដើម។

វាអាចផ្ទុកមនុស្សបាន ៣៧នាក់ វាអាចដឹកជញ្ជូនសម្ភារៈបានដល់ទម្ងន់ ៤.០០០ គីឡូក្រាម។ ល្បឿនហោះរបស់វា គឺ២៥០គ.ម.ក្នុង១ម៉ោង ដោយវាអាចហោះ ដល់ចម្ងាយ ១.០៦៥គ.ម.។

កិច្ចសន្យាចែងថា ពីក្នុងចំណោម ៥២គ្រឿងនោះ រុស្ស៊ីត្រូវផ្ទេរទៅឲ្យចិន ឲ្យបាន៨គ្រឿងសិន ទៅទល់ដំណាច់ឆ្នាំនេះ។ តាមយោបល់ពួកអ្នកឯកទេស ចិននឹងប្រើ ឧទ្ធម្ភាគចក្រដែលទិញពីរុស្ស៊ីទៅ គឺសម្រាប់បំពេញការងារក្នុងវិស័យ កសិកម្ម។ មិនតែប៉ុណ្ណោះ ចិនក៏អាចនឹងជួលឧទ្ធម្ភាគចក្រទាំងនោះ ទៅ ឲ្យអង្គការសហប្រជាជាតិ ប្រើដើម្បីដឹកភស្តុភារ នៅតាមបណ្តាប្រទេសទ្វីប អាហ្វ្រិក ហើយដោយរបៀបនេះ គឺនឹងប្រជែងជាមួយរុស្ស៊ីតែម្តង។

ជាការកត់សម្គាល់ លោកប្រធានាធិបតីរុស្ស៊ីពូទីន ថ្លែងម្សិលមិញក្នុងសន្និ សីទសារព័ត៌មានបូកសរុបតុល្យាការនៃជំនួបកំពូលAPECនៅក្រុងVladivostok ពេល ឆ្លើយតបនឹងសំនួរមួយរបស់អ្នកកាសែតចិនបានបង្ហើបឲ្យដឹងថាដោយប្រើ យន្ត ហោះរុស្ស៊ីធុនធំៗ និងឧទ្ធម្ភាគចក្ររុស្ស៊ីធុនធ្ងន់ ដែលអាចផ្ទុកទម្ងន់ដល់ ២០តោន ជាសំណាកដើម ចិននិងរុស្ស៊ីកំពុងសហការគ្នា ផលិតអាកាសយានដ្ឋាន សម្រាប់ជ្រៀតចូលទៅលើទីផ្សារនៃយន្តហោះធុនធំៗ ដែលអាងយ៉ាងផ្តាច់ មុខ ដោយពហុក្រុមហ៊ុនអឺរ៉ុប EADS និងក្រុមហ៊ុនអាមេរិកាំង Boeing៕

ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close