បទវិភាគ៖”យោធានិយមបែបថ្មី”របស់ជប៉ុនកំពុងពន្លឿនការបង្ករឿងដ៏គឃ្លើន
Cambodia News
នៅថ្ងៃទី ២១ ខែមេសា ជប៉ុនកំពុងពន្លឿន”ការធ្វើយោធូបនីយកម្មឡើងវិញ”ដែលជាជំហានដ៏មានគ្រោះថ្នាក់មួយទៀត ពោលគឺ រដ្ឋាភិបាលជប៉ុនបានអនុម័តលើសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដោយបានធ្វើវិសោធនកម្មជាផ្លូវការនូវ”គោលការណ៍បីស្តីពីការផ្ទេរបរិក្ខារការពារជាតិ”និងសេចក្តីណែនាំអំពីការប្រើប្រាស់ដែលជាការអនុញ្ញាតជាគោលការណ៍ឱ្យនាំចេញអាវុធប្រល័យលោក ។ ប្រការនេះបានបំបែកការរឹតត្បឹតចំពោះការនាំចេញអាវុធនៅពេលមុននេះ ពោលគឺ គ្រាន់តែនាំចេញអាវុធចំនួន ៥ ប្រភេទដែលអាចប្រើប្រាស់ក្នុងវិស័យមិនមែនប្រយុទ្ធដែលជាសញ្ញាកត់សម្គាល់ថា គោលនយោបាយការពារសន្តិសុខរបស់ជប៉ុនមានការប្រែប្រួលដ៏សំខាន់រួចហើយ ។ ទាក់ទងនឹងករណីនេះ សហគមន៍អន្តរជាតិដែលបូករួមទាំងប្រជាជនជប៉ុនផងដែរបានលើកឡើងការប្រឆាំងយ៉ាងខ្លាំងដោយព្រួយបារម្ភថា ទង្វើរបស់ជប៉ុននឹងធ្វើឱ្យការប្រណាំងប្រជែងខាងសព្វាវុធក្នុងតំបន់មានភាពកាន់តែខ្លាំងឡើង ធ្វើឱ្យការប៉ះទង្គិចអន្តរជាតិមានភាពកាន់តែធ្ងន់ធ្ងរដែលបានបង្កជាការគំរាមកំហែងថ្មីដល់ពិភពលោកបច្ចុប្បន្នដែលមានភាពរង្គោះរង្គើខ្លាំង ។
ទាក់ទងនឹងករណីដែលជប៉ុនបានលុបចោលការហាមឃាត់ការនាំចេញអាវុធប្រល័យលោកលើកនេះ ក្រសួងការបរទេសចិនបានបញ្ជាក់ថា យើងធ្វើពហិការយ៉ាងដាច់ខាតចំពោះសកម្មភាពដ៏គឃ្លើននៃ”យោធានិយមបែបថ្មី”របស់ជប៉ុន ។ ដោយឡែកលោក Andrey Rudenko អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីសម្គាល់ឃើញថា ជប៉ុនបានជំរុញ”ការធ្វើយោធូបនីយកម្មឡើងវិញ”ជាបន្តបន្ទាប់ដែលបានបង្កជាផលប៉ះពាល់អវិជ្ជមានដល់ស្ថិរភាពនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិ ហើយបានប៉ះពាល់ដល់ដោយផ្ទាល់នូវផលប្រយោជន៍សន្តិសុខរបស់ប្រទេសជិតខាង ។
បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មសកលបានវិវឌ្ឍទៅមុខយ៉ាងលឿន បញ្ហាចំណុចក្តៅនិងការប៉ះទង្គិចក្នុងតំបន់និងសកលកំពុងកើតមានឥតឈប់ឈរ បន្ទាប់ពីបានបំបែកការរឹតត្បិតចំពោះការនាំចេញអាវុធប្រល័យលោក ជប៉ុនមុខជានឹងស្វែងរកការពង្រីកកូតាក្នុងទីផ្សារនាំចេញអាវុធសកលជាមិនខានព្រមនិងជំរុញការនាំចេញបរិក្ខារប្រកបដោយលក្ខណៈវាយប្រហារ ដូចជាមីស៊ីល រថពាសដែកនិងនាវាចម្បាំងជាដើមដើម្បីពង្រីកលំហសម្រាប់ជ្រៀតជ្រែកក្នុងជម្លោះអន្តរជាតិ ។ ប្រការនេះនឹងបំបែកតុល្យភាពនៃសណ្តាប់ធ្នាប់សន្តិសុខក្នុងតំបន់ បង្កើនការរត់ប្រណាំងសព្វាវុធ ហើយរឹតតែធ្វើឱ្យជប៉ុនក្លាយទៅជា”ប្រទេសនាំចេញសង្រ្គាម”ដែលបានបំផ្លិចបំផ្លាញដល់សន្តិភាពនិងសន្តិសុខពិភពលោក ។
ខណៈពេលដែលធ្វើវិសោធនកម្មនូវគោលនយោបាយស្តីពីការបន្ធូរបន្ថយការរឹតត្បិតចំពោះការនាំចេញអាវុធ រដ្ឋាភិបាលជប៉ុនបានលើកឡើងជាពិសេសនូវទិដ្ឋាភាពចំនួនពីរ ពោលគឺ ”កងទ័ពអាមេរិកត្រូវការអាវុធដើម្បីគាំពារប្រព័ន្ធរបបរបស់ខ្លួនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក”និង”សង្គ្រាមបានផ្ទុះឡើងក្នុងតំបន់ដែលទាក់ទងនឹងការការពារសន្តិសុខរបស់ជប៉ុន ហើយប្រទេសដែលមានឆន្ទៈដូចគ្នាត្រូវការអាវុធ” ។ ប្រការទាំងនេះមានន័យថា ក្នុងបញ្ហាពាក់ព័ន្ធនឹងការនាំចេញសព្វាវុធនិងបច្ចេកវិទ្យាយោធានាពេលអនាគត ប្រទេសជប៉ុនបានចាត់ទុកប្រទេសអាស៊ី-ប៉ាស៊ីហ្វិកជាគោលដៅសំខាន់ ដែលនឹងផ្សារភ្ជាប់ទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយកម្លាំងខាងក្រៅថែមមួយកម្រិតទៀតដើម្បីដាក់កំហិតនិងគំរាមគំហែងប្រទេសចិន ។
ពីការឃោសនាបំប៉ោងដោយចំហថា ”ប្រសិនបើតៃវ៉ាន់មានរឿង នោះ ជប៉ុនក៏មានរឿងដែរ” ដល់ការចាត់បញ្ជូននាវាពិឃាតរបស់កងស្វ័យការពារលើសមុទ្រនៃប្រទេសជប៉ុនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដើម្បីបង្ករឿង ពីលោកស្រី Sanae Takaichi បានតាងនាមនាយករដ្ឋមន្ត្រីជប៉ុនដែលផ្តល់គ្រឿងតង្វាយដល់ស្តូប Yasukuni ដល់ការបង្កើនថវិកាយោធាជាបន្តបន្ទាប់និងថវិកាការពារជាតិបានបំបែកកំណត់ត្រាខ្ពស់បំផុត ពីការជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងសភាជប៉ុនដោយបង្ខំ ដល់ការលុបចោលការហាមឃាត់ការនាំចេញអាវុធប្រល័យលោក ។ល។ ក្រោមការគាំទ្រនិងញុះញង់របស់កម្លាំងនយោបាយពួកស្តាំនិយមរបស់ជប៉ុន ”យោធានិយមបែបថ្មី”របស់ជប៉ុនកំពុងពន្លឿនការបង្ករឿង ។
សហគមន៍អន្តរជាតិជាពិសេសប្រទេសជិតខាង មិនត្រឹមតែត្រូវរក្សាការប្រុងប្រយ័ត្នកម្រិតខ្ពស់ចំពោះរឿងនេះប៉ុណ្ណោះទេ ថែមទាំងត្រូវពួតដៃគ្នាដើម្បីធ្វើពហិការយ៉ាងដាច់ណាត់ចំពោះសកម្មភាពដ៏គឃ្លើននៃ”យោធានិយមបែបថ្មី”របស់ជប៉ុន ហើយមិនអនុញ្ញាតឱ្យប្រទេសជប៉ុនក្លាយទៅជាម៉ាស៊ីនបំផុសសង្គ្រាមឡើងវិញជាដាច់ខាតដើម្បីរួមគ្នាគាំពារសន្តិភាពនិងភាពសុខសាន្តត្រាណក្នុងតំបន់និងពិភពលោក ៕
