ការសេពគ្រឿងស្រវឹងក្នុងចំណោមយុវជនកាន់តែមានការកើនឡើង
Cambodia News
ដោយ៖ ហេង នាង
បច្ចុប្បន្នការពីមួយថ្ងៃទៅថ្ងៃ ការសេពគ្រឿងស្រវឹងក្នុងចំណោមយុវជន កាន់តែមានការកើនឡើង ដែលនេះជាបញ្ហាកង្វល់មួយ របស់ប្រទេសកម្ពុជា ដោយគ្រឿងស្រវឹង បានធ្វើឲ្យយុវជនភ្លេចការសិក្សា។ចំពោះបញ្ហានេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ សេដ្ឋកិច្ចគ្រួសារ និងការអភិវឌ្ឍប្រទេសជាតិ។
នៅក្នុងសិក្ខាសិលា ស្ដីពីវិធានការដើម្បីកាត់បន្ថយការសេពគ្រឿង ស្រវឹងនៅកម្ពុជា នៅថ្ងៃទី១០ កញ្ញា ២០១២ នៅរដ្ឋសភាជាតិ លោក ស្រី ហូ ណូន ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុវ ជន យុវនីតិសម្បទាបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី របស់រដ្ឋ សភា បានលើកឡើងថា ការសេពគ្រឿងស្រវឹង ក្នុងចំណោចយុវជន បានឲ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ពីព្រោះយុវជនជា សសរទ្រូងដ៏រឹងមាំ ជាធនធានដ៏សំខាន់ ជាកម្លាំងពលកម្មស្នូល ដែលមិនអាចខ្វះបាន។
លោកស្រី ហូ ណូន ក៏បានបញ្ជាក់ថា ការសេពគ្រឿងស្រវឹងរបស់ ប្រជាពលរដ្ឋកម្ពុជា ពេលបច្ចុប្បន្ន បាននឹងកំពុងបង្កឲ្យមានផលលំបាក និងផលប៉ះពាល់ជាច្រើនមកដល់សុខភាព អាយុជីវិត សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។
យោងតាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោកឆ្នាំ២០០៧ បានបង្ហាញថា គ្រឿងស្រវឹងបានបង្កឲ្យមនុស្សស្លាប់ ប្រមាណ ៣,៧ភាគរយ និងមានជំងឺប្រចំាកាយប្រហែល ៤,៤ភាគរយ ចំណែកអ្នកស្លាប់ នៅគ្រប់អាយុទាំងអស់មាន ៦,១ និងស្រ្ដី១,១ភាគរយ ។ ហើយអ្នកសេពគ្រឿងស្រវឹងនៅលើពិភពលោក មានចំនួនប្រមាណ២ពាន់លាននាក់៕