រថ​យន្ត​បុក ​ម៉ូតូ​ស្លាប់​ម្នាក់​ របួស​ធ្ងន់​ម្នាក់​

Cambodia News

ភ្នំពេញ៖ កាលពីព្រឹកព្រលឹម ថ្ងៃទី២៧ ខែមេសា  ស្រ្តីម្នាក់បានស្លាប់ នៅនឹងកន្លែងកើតហេតុ និង​អ្នក​រួមដំណើរពីក្រោយ បានរងរបួសធ្ងន់ បាក់ភ្លៅ ​ខណៈកំពុងជិះម៉ូតូ ស្រាប់តែបុកជា មួយរថយន្ត លុច្សស៊ីស មួយគ្រឿង ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ៥៩៨ ខាងត្បូងស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ខណ្ឌឫស្សីកែវ។

មន្រ្តីនគរបាលចរាចរណ៍​ ដែលបានចុះទៅត្រួតពិនិត្យ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុន​ពេល​កើត​ហេតុ មានរថយន្តលុច្សស៊ីស RX-300 មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-3808 បាន​ធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុច កើតហេតុ ត្រង់ផ្លូវកែង ខាងត្បូង នឹង​ស្នង​ការដ្ឋាន នគរបាលរាជធានីភ្នំពេញ ស្រាប់តែបានបុកម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1B-4996 បណ្តាលឲ្យស្រ្តីជាអ្នកបើក ស្លាប់ភ្លាមៗ នៅ​នឹង​កន្លែង​កើត​ហេតុ រីឯអ្នកជិះពីក្រោយ រងរបួសធ្ងន់ បាក់​ភ្លៅ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ។

​នារីឈ្មោះ ម៉ន ស្រីណា អាយុ ២០ឆ្នាំ រស់នៅផ្ទះលេខ២៣ សង្កាត់-ខណ្ឌដង្កោ បាន​ស្លាប់​បាត់​បង់​ជីវិត។ ​ចំ​ណែកអ្នករួមដំណើរ ឈ្មោះ ខន មុំ មានអាយុ ២០ឆ្នាំ រស់នៅភូមិស្នាមពុក ឃុំវាលពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់។ ដោយឡែក អ្នកបើករថយន្តដែល ត្រូវ​បាន​សមត្ថកិច្ច ឃាត់ខ្លួនបាន មានឈ្មោះ ហុង ណេន អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅ ភូមិក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្ត​ពោធិ៍សាត់។

ក្រោយកើតហេតុ ទាំងម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីដោះស្រាយបន្ត៕ ហេង នាង​

Pheak-0225Pheak-0229

Related Articles

Back to top button
Close
Close