លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ ក្នុងការបោះឆ្នោតប្រកួតប្រជែង ជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ នៅអណត្តិទី៦ ​នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ ​លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានជាប់ជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ ដោយទទួលបានសំឡេងគាំទ្រ ៥២៧សំឡេង ស្មើនឹង ៩៣%  ដោយមានការចូលរួមពីសំណាក់សិល្បករ-សិល្បការិនី ជាច្រើនាក់

នៅក្នុងថ្ងៃបោះឆ្នោត គេបានដឹងថាគណៈកម្មការរៀបចំការបោះឆ្នោតនេះ ដែលមានការគាំទ្រយ៉ាងពេញទំហឹងពី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបង្ហាញបេក្ខភាពឈរឈ្មោះចំនួន៣រូប រួមមាន៖ អតីតតារាសម្តែង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង, លោក គួច ខេវិន និងលោក ផាត់ តារារដ្ឋ ប៉ុន្តែបេក្ខភាពដែលជាប់ជាប្រធាន គឺលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន។

ក្រោយពីជាប់ឆ្នោត ជាប្រធានសមាគមសិល្បករខ្មែរ នៅអណត្តិទី៦នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែងឲ្យដឹងថា ទី១ សមាគមសិល្បករសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធនាការរួមគ្នាស្របតាមគោលនយោបាយជាតិ និងវិស័យវប្បធម៌ និងការអភិវឌ្ឈន៍និងអភិរក្សសិល្បៈវប្បធម៌ ឲ្យបានរួមចំណែកជំរុញវិស័យសេដ្ឋកិច្ច និងឆ្លើយតបតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នៅអាណត្តិទី៧នេះ។

បន្ថែមពីនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានសង្កត់ធ្ងន់ពីការ ពិនិត្យមើលលទ្ធភាពការបណ្តាក់ទុនពីអ្នកមានធនធាន គាំទ្រវិស័យភាពយន្ត ឲ្យកាន់តែមានគុណភាពឈានទៅ ដើម្បីពង្រីកទីផ្សារក្នុងតំបន់៕

Related Articles

Back to top button
Close
Close