សម្តេចតេជោ ហ៊ុន សែន​ ៖ អ្វីៗក៏ដោយគឺរស់នៅក្នុងក្រោមសន្តិភាពទាំងអស់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ ​ក្នុងពិធីអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ ស្ពា នបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ នៅ​ព្រឹក​ថ្ងៃទី​៣១​ ខែ​ឧសភា ឆ្នាំ២០២៣ នេះ ​សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ​អ្វីៗ ក៏ដោយ រស់​នៅ​ក្នុងក្រោមសន្តិភាពទាំងអស់ សូម្បីពួកប្រឆាំង។

សម្តេចតេជោនៅតែបញ្ជាក់ថា ប្រធានបទទាក់ទងនឹងកីឡា ស៊ីហ្គេមនៅឆ្នាំនេះ គឺ ” កីឡារស់ក្នុងសន្តិភាព ” ប៉ុន្តែសម្តេច​​បាន​លើក​ឡើង​ថា ស្អីក៏ដោយ រស់នៅក្នុងក្រោមសន្តិភាពទាំងអស់។ សូម្បីពួកប្រឆាំង ដែលចង់ធ្វើឃាតសម្តេច ក៏ត្រូវការសន្តិភាពដែរ ដើម្បីសម្ងំលួចបាញ់សម្តេច»។

សម្តេចតេជោ ហ៊ុន សែន ​បានកំណត់ថា នៅថ្ងៃណាមួយដែលទំនេរពីកិច្ចការងារនានា នឹង​យក​ពេល​វេលា​ឡើង​លើអគារ​ខ្ពស់ៗ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បីមើលទិដ្ឋភាពទីក្រុងថា មានការរីកចម្រើនប៉ុណ្ណា។

សម្តេចបន្ត​ថា បើមានឱកាសមើលទិដ្ឋភាពស្អាតៗតាមរយៈឡើងលើអាគារខ្ពស់ៗនោះ សម្តេចនឹងថតរូបខ្លួនឯងដើម្បីឲ្យឃើញថា រីកចម្រើនប៉ុណ្ណា ៕

 

 

Related Articles

Back to top button
Close
Close