ទីក្រុងព្យុងយ៉ាង និងទីក្រុងតេហេរ៉ង់ចាប់ដៃគ្នាសហការផ្នែកវិទ្យាសាស្រ្ត
កូរ៉េខាងជើង និងអៀរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីកិច្ចសហ ប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ពិធីចុះហត្ថលេខានេះត្រូវ បានធ្វើឡើងនៅក្នុងទីក្រុងតេហេរ៉ង់ បន្ទាប់ពីជំនួបកំពូលនៃចលនាមិនចូលបក្ស សម្ព័ន្ធ និងដោយមានវត្តមានលោកប្រធានាធិបតីអៀរ៉ង់ Mahmoud Ahmadinejad និងមនុស្សខ្លំាងទី២របស់កូរ៉េខាងជើងលោក Kim Yong-nam។ ក្រុមអ្នកសង្កេតការណ៍បានសម្តែងក្តីបារម្ភយ៉ាងខ្លំាងចំពោះព័ត៌មាន នេះ។ គួរជម្រាបជូនថា តាមពិតទៅ កូរ៉េខាងជើង និងអៀរ៉ង់បានជាប់សង្ស័យពីបទ បានលួច ផ្តោះប្តូរផ្នែកបច្ចេកវិទ្យា នុយក្លេអ៊ែរ និងកំាជ្រួចអន្តរទ្វីប ជាមួយគ្នាអស់ជាច្រើនឆ្នំាកន្លងមកហើយ។
កូរ៉េខាងជើង និងអៀរ៉ង់ដែលត្រូវបានលោកអតីតប្រធានាធិបតីអាមេរិក George W.Bush ចាត់ទុកជាប្រទេសសភាវៈអាក្រក់បានបង្ហាញជាផ្លូវការនូវឆន្ទៈធ្វើ សហប្រតិបត្តិរួមគ្នា។ បើយោងតាមព័ត៌មានចុះផ្សាយដោយកាសែតអៀរ៉ង់ ទីក្រុងព្យុងយ៉ាង និងទីក្រុងតេហេរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមេព្រៀង មួយស្តីពី កិច្ចសហប្រតិបត្តិផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ផ្អែកតាម កិច្ចព្រមព្រៀងនោះ ប្រទេសទំាងពីរគ្រោងនឹងធ្វើការផ្តោះប្តូរគ្រឿង បរិក្ខារ វិទ្យាសាស្រ្ត និងការបញ្ជូនឲ្យគ្នាទៅវិញ ទៅមកនូវបច្ចេកវិទ្យា ផ្នែកព័ត៌មាន និងថាមពល។
តាមពិតទៅ ក្រុមអ្នកឯកទេសផ្នែកការសាយភាយនុយក្លេអ៊ែរបានសម្តែងក្តី បារម្ភជាយូរយារណាស់មកហើយ ពីកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និង ប្រទេសអៀរ៉ង់។ កាលពីឆ្នំា ២០១១ អ្នកវិទ្យាសាស្រ្តអាមេរិកំាង ម្នាក់ ឈ្មោះ Siegfried Hacker បានទាញសញ្ញាអាសន្នថា អ្នកជំនាញនុយក្លេ អ៊ែររបស់កូរ៉េខាងជើង និងអៀរ៉ង់បានសហការគ្នាល្អណាស់ និងបានបំពេញបន្ថែម ឲ្យគ្នាទៅវិញ ទៅមកនូវបច្ចេកវិទ្យាពាក់ព័ន្ធនឹងនុយក្លេអ៊ែរនេះ។
យ៉ាងណាក៏ដោយ ការដែលកូរ៉េខាងជើង និងអៀរ៉ង់បានបង្ហាញជាផ្លូវការនូវ ឆន្ទៈធ្វើសហប្រតិបត្តិរួមគ្នា នាពេលនេះ ជាសញ្ញាថ្មីមួយទៀតដែលប្រទេស ទំាងពីរចង់បង្ហាញពីការប្តេជ្ញា ចិត្តរបស់ពួកគេក្នុងការមិនព្រមចុះញ៉មនៅ ចំពោះមុខគំនាបរបស់ សហគមន៍អន្តរជាតិ។ សហគមន៍អន្តរជាតិដែលបានទាម ទារឲ្យប្រទេសទំាងពីររំសាយចោលទំាងស្រុង នូវកម្មវិធីនុយក្លេអ៊ែររបស់ ខ្លួន។ ដោយឡែក សម្រាប់ទីក្រុងព្យុងយ៉ាង កិច្ចព្រមព្រៀងជាមួយទីក្រុង តេហេរ៉ង់ពេលនេះគឺជាសក្ខីកម្មមួយដើម្បី ប្រាប់ពលរដ្ឋរបស់ខ្លួនថា កូរ៉េខាង ជើងមានសម្ព័ន្ធមិត្តនៅលើឆាកអន្តរជាតិ គឺមិនមែននៅឯកោទេ៕ដោយ គួច គន្ធារ៉ា (RFI)