ក្រសួងសុខាភិបាល ក្រើនរំលឹកពីការការពារសុខភាពបណ្តាលមកពីផលប៉ះពាល់ដោយទឹកជំនន់
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីក្រើនរំលឹក ស្តីពីការការពារសុខភាពបណ្តាលមកពីផលប៉ះពាល់ដោយទឹកជំនន់ និងការឆ្លើយតបក្នុងអំឡុងពេលមានគ្រោះទឹកជំនន់។
សេចក្ដីក្រើនរំលឹក បានឲ្យដឹងថា ក្រសួងសុខាភិបាលកម្ពុជា សូមក្រើនរំលឹកនឹងជម្រាបជូនដល់បងប្អូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា ដោយសារបច្ចុប្បន្ននេះ មានបញ្ហាទឹកជំនន់ដែលកំពុងជន់លិច នៅតំបន់មួយចំនួន ក្នុងបណ្តាខេត្តមួយចំនួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចនេះ ដើម្បីកាត់បន្ថយឲ្យបានជាអតិបរិមានូវផលប៉ះពាល់សុខភាព អាយុជីវិតជនរងគ្រោះ និងមូលដ្ឋានសុខាភិបាល គ្រោះទឹកជំនន់ដែលអាចកើតមាននេះក្រសួងសុខាភិបាលសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួម អនុវត្តតាមការណែនាំដូចខាងក្រោមនេះ៖