រថ​យន្ត​ដឹក​ដី​ កិន​មនុស្ស​ស្លាប់​២​នាក់​ របួស​ធ្ងន់​ម្នាក់

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី ថ្ងៃទី​០៨ ខែមករា ​បុរស​២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង ហើយ​ម្នាក់ទៀត​រងរបួស​ធ្ងន់ ​ដោយសារ​រថយន្ត​ដឹក​ដី​បុក​​ ខណៈ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ នៅលើ​កំណាត់​ផ្លូវ​ចំការ​ដូង ស្ថិតក្នុង​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

អ្នករងរបួសនៅ​ក្នុង​ហេតុ​ការណ៍​លើ​នេះ​​មានឈ្មោះ គុន នន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ច្រេស ឃុំ​ច្រេស ស្រុក​ជុំ​គី​រី ខេត្តកំពត ត្រូវ​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។ រីឯ​អ្នកស្លាប់ សមត្ថកិច្ច​កំពុង​ទំនាក់ទំនង​រក​សាច់ញាតិ ដើម្បី​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​តាម​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ​។​ ​

​​ប្រភព​ពត៌មាន​ទាក់ទិន​នឹង​ហេតុការណ៍​ខាងលើនេះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បុរសរងគ្រោះ​ដែល​ស្លាប់​២​នាក់ និង​របួស​ម្នាក់​ខាងលើនេះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BJ-2121 ជិះ​ឌុប​គ្នា​ទាំង​៣​នាក់ ធ្វើដំណើរ​រួមគ្នា​លើ​កំណាត់​ផ្លូវ​ចំការ​ដូង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​ដី​មួយគ្រឿង​ម៉ាក ហ៊ុយ ហ្ស៊ូ ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 3A-0285 ដែល​បើកបរ​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង (​បញ្ច្រាសទិស​គ្នា​) បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ខ្ទាតចូល​ក្រោម​កង់​រថយន្ត​ទាំង​មនុស្ស​ទាំង​ម៉ូតូ ហើយ​ត្រូវ​រថយន្ត​កិន​ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់​។

ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់​គេចខ្លួនបាត់​ ទោះជា​យ៉ាងណា​នេះ​ក្តី ក៏​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​បង្ក យកទៅ​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

ដោយ៖ ហេង នាង​

1475_DSC04832

1475_DSC04826

Related Articles

Back to top button
Close
Close