ក្រសួង​សុខា​ភិបាល​នឹង​ចាត់​វិធាន​ការ​លើ​គ្លី​និក​ឯកជ​ន​ ដែល​ប្រើ​​រថ​យន្ត​គិលាន​សង្គ្រោះ​ ខុសពី​ការ​ណែនាំ​របស់​ក្រសួង​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​ប្រាប់​ដល់​អភិបាល​រាជ​ធានីភ្នំពេញ ឲ្យចាត់វិធានការចំពោះគ្លីនិកឯកជន ដែលប្រើប្រាស់រថយន្តគិលានសង្គ្រោះ ខុស​ពី​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល។

ការ​ប្រាប់ឲ្យ​ចាត់វិធានការនេះ ក្រោយ​ពី​សង្គេតឃើញថា​​ម្ចាស់​គ្លីនិកឯកជន​មួយចំនួន​​ដែល​តែង​តែ​យក​រថយន្ត​គិលាន​សង្គ្រោះ​របស់​ខ្លួន​ទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរ នៅតាមដងផ្លូវ មកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន និង​បុគ្គល​ដែល​យក​ឡាន​ពេទ្យ​មិន​មានសញ្ញាសម្គាល់ និងមិនមានឈ្មោះគ្លីនិកត្រឹមត្រូវច្បាស់លាស់ ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬ​សាក​សព​នៅ​តាម​ដង​ផ្លូវ៕

Related Articles

Back to top button
Close
Close