សេចក្តីជូន​ដំណឹង​ស្តី​ពីវគ្គបណ្តុះបណ្តាល​​ គោល​នយោបាយថ្មីៗ និង​សុវត្ថិភាព​នៃការ​ប្រើ​ប្រាស់ប្រព័ន្ធហ្វេសប៊ុក

សារព័ត៌មាន​ Cambodia News/

ថ្ងៃចេញផ្សាយៈ June 29, 2022/

ភ្នំពេញ ៖ ក្លិប​អ្នក​កាសែតកម្ពុជា​ (ក.អ.ក) ជម្រាបជូន​សមាជិកសមាជិកា ក.អ.ក រួម​ទាំង​អ្នក​សារព័ត៌មាន​ទាំង​អស់​ថា ក្រុម​ហ៊ុន​ហ្វេសប៊ុក (Facebook) នឹង​រៀប​ចំ​វគ្គបណ្តុះបណ្តាល​ស្តី​ពី​ គោល​នយោបាយថ្មីៗរបស់​ហ្វេសប៊ុក​ និងអំពី​សុវត្ថិភាពនៃ​ការ​ប្រើ​ប្រាស់ប្រព័ន្ធហ្វេសប៊ុករួម​ទាំង​ចំណុចសំខាន់ៗមួយចំនួន​ទៀតទាក់ទងនឹង​ប្រព័ន្ធ​ហ្វេសប៊ុក។

ក.អ.ក យល់​ឃើញ​ថា វគ្គបណ្តុះបណ្តាល​នេះ​មិន​គ្រាន់​តែ​ជាលើកទី១នោះ​ទេ តែ​វាមាន​សារសំខាន់ណាស់សម្រាប់អ្នក​សារព័ត៌មាន​ពិសេសអ្នក​សារព័ត៌មាន​អន​ឡាញនៅ​កម្ពុជា​។

អ្នក​សារព័ត៌មាន​ប្រមាណ៣០នាក់ត្រូវ​បាន​អញ្ជើញចូល​រួម​វគ្គបណ្តុះបណ្តាល​នេះ ហើយ​ពួក​គេ​នឹង​មាន​ឱកាស​សាក​សួរ​ដល់​វា​គ្មិន​ជំនាញ​នូវ​អ្វី​ដែល​មិន​ទាន់​បាន​យល់​ដឹង​ទាក់​ទង​ប្រព័ន្ធ​ហ្វេសប៊ុក។

វគ្គបណ្តុះបណ្តាល​ខាង​លើ​នេះ​ នឹង​ត្រូវ​រៀប​ចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២២ ដោយ​ចាប់ផ្តើម​ពី​ម៉ោង​៨:០០នាទី​ព្រឹក ដល់​ម៉ោង​១២:០០នាទី​ថ្ងៃ​ត្រង់ នៅ​សណ្ឋាគារហៃយ៉ាតរីជិនស៊ីភ្នំពេញ (Hyatt Regency Phnom Penh) អាសយដ្ឋានផ្ទះលេខ៥៥​ ផ្លូវ​លេខ១៧៨​ សង្កាត់ជ័យជំនះ រាជធានី  ភ្នំពេញ។

ដូច្នេះប្រសិន​បើ​សមាជិក សមាជិកា រួម​ទាំង​អ្នក​សារព័ត៌មាន​​ចាប់អារម្មណ៍សូម​រួសរាន់ចុះឈ្មោះនៅ​ទី​ស្នាក់ការក្លិប​អ្នក​កាសែតកម្ពុជា​ (ក.អ.ក) អាសយដ្ឋានផ្ទះ​លេខ ១២ ផ្លូវ​លេខ៥ (បុរីប៉េងហួត មុខ​ផ្សារប៉េសេ ផ្លូវ​៣៧១) សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមាន​ជ័យ​ រាជធានី​ភ្នំ​ពេញ​ ឬតាមរយៈទូរស័ព្ទតេលេក្រាមលេខ ០១២ ៨៩៥ ៨៥៣ និង​០១៧ ២៩៧ ៤៤៧៕

 

Related Articles

Back to top button
Close
Close