មាន ២ម៉ឺន២ពាន់ដុល្លារ ធ្វើជាម្ចាស់វីឡានៅបុរីប្រណីត KP ម៉ន ដានី
សារព័ត៌មាន ៖ Cambodia News/
ភ្នំពេញ ៖ ក្រុមហ៊ុន KP ម៉ន ដានី ប្រកាសលក់វីឡាថ្មីគ្រប់ប្រភេទ ដែលមានតម្លៃចាប់ពី២២.០០០$ (២ម៉ឺន២ពាន់ដុល្លារ) ដល់ត្រឹម ៤៤.០០០$ (បួនមុឺនបួនពាន់ដុល្លារ) តែប៉ុណ្ណោះ។
ការប្រកាស់លក់នូវតម្លៃថ្មីនេះ ត្រូវបានធ្វើឡើងដោយម្ចាស់លំនៅដ្ឋានវីឡា KP ម៉ន ដានី លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី នៅក្នុងឱកាសចែកមហារង្វាន់សរុប ៤០ម៉ឺនដុល្លារជូនអតិថិជនកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ នៅគម្រោងទី២៩ នៅលើផ្លូវជាតិលេខ៣។
លោក ឃុនថាវង្ស បានថ្លែងថា ក្រៅពីតម្លៃពិសេសនេះ ក៏មានបន្ថែមសម្ភារៈបំពាក់ជាច្រើនទៀតដូចជា ម៉ាស៊ីនត្រជាក់ ទូរដាក់ចានលើក្រោម ចង្ក្រានអគ្គិសនី ម៉ាស៊ីនបឺតផ្សែង គ្រឿងសម្ភារៈបន្ទប់ទឹក និងម៉ាស៊ីនងូតទឹកក្តៅទឹកត្រជាក់ទៀតផង។
លំនៅដ្ឋានវីឡាប្រណីត KP ម៉ន ដានី គម្រោងទី២៩ សាងសង់ជាវីឡាទំនើបចំនួន ៥ពាន់ខ្នង អមដោយរុក្ខជាតិបៃតងស្រងាត់ ហ៊ុមព័ទ្ធដោយបឹង ទីធ្លាហាត់ប្រាណលំហែកាយ ដែលពោរពេញទៅដោយបរិយាកាសធម្មជាតិ និងមានចំងាយតែ១គីឡូម៉ែត្រពីផ្លូវក្រវ៉ាត់ក្រុងទី៣តែប៉ុណ្ណោះ។
គម្រោង KP ម៉ន ដានី ផ្លូវជាតិលេខ៣ នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវគ្រប់ទិសទី។ រាប់ចាប់ពីថ្ងៃលក់ជាផ្លូវការ នៅទី២០ ខែមករា ឆ្នាំ២០២១ ឥឡូវគម្រោងនេះលក់អស់ជាង ៨០ភាគរយហើយ។
លោក ឃុនថាវង្ស បានមានប្រសាសន៍ ថា “ចក្ខុវិស័យរបស់ KP ម៉ន ដានី គឺមិនត្រឹមតែផ្តល់លំនៅដ្ឋានទំនើបជូនអតិថិជនទេ តែជាការផ្តល់នូវឱកាសវិនិយោគដែលមានប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលឆាប់ជូនអតិថិជនដែលតែងតែគាំទ្រ KP ម៉ន ដានី”។
សូមទស្សនាផ្ទះគម្រូ ស្ថិតនៅភូមិភានសា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចម្ងាយ ២៩គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ៕
https://goo.gl/maps/TFNi41zY3p6C6WaR7
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងទូរសព្ទ 095 995 990 (Cellcard) 098 995 990 (Smart) 060 994 995 (Metfone) 077 994 990 (Cellcard) 0879 94990 (Smart)