មេរោគបំប្លែងថ្មី Omicron ត្រូវបានរកឃើញនៅក្នុងប្រទេសមួយចំនួនទៀត
សារព័ត៌មាន Cambodia News/
បរទេស ៖ បើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកានេះ បានឲ្យដឹងថា វីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ត្រូវបានរកឃើញ នៅក្នុងប្រទេសមួយចំនួទៀតដូចជា ប្រទេសហូឡង់, ដាណឺម៉ាក, និងអូស្ត្រាលី។
ការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron បានបង្កឱ្យមានការភ្ញាក់ផ្អើលជាសកល ហើយរដ្ឋាភិបាលជុំវិញពិភពលោក បានព្យាយាមដាក់កំហិតលើការធ្វើដំណើរសាជាថ្មី ដោយបារម្ភថា វីរុសនេះអាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំង និងរំខានដល់ការបើកសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺឆ្លងរាតត្បាតសកលរយៈពេល ០២ឆ្នាំ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន WHO ក៏បាននិយាយថា ខ្លួនកំពុងធ្វើការរួមគ្នាជាមួយអ្នកជំនាញបច្ចេកទេស ដើម្បីស្វែងយល់ពី ផលប៉ះពាល់នៃវីរុសនេះ ទៅលើវិធានការទប់ស្កាត់ដែលមានស្រាប់ ប្រឆាំងនឹង COVID-19 រួមទាំងការចាក់វ៉ាក់សាំងផងដែរ៕ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មាន Reuters / ប្រែសម្រួលដោយ ៖ សារព័ត៌មាន Cambodia News