កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៣៩នាក់ ខណៈជាសះស្បើយ៣៤៣នាក់ និងស្លាប់១១នាក់
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ August 31, 2021
ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៣៩នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៣៤៣នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន១១នាក់ទៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៩៣,០៥៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨៨, ៧៨៦នាក់ និងស្លាប់សរុបចំនួន ១,៩០៣នាក់៕