ស្រ​វឹង​ស្រា​ជិះ​ម៉ូតូ​ប៉ះ​រ​​ថ​យន្ត​​គេ​បណ្ដាល​ឲ្យ​រង​របួ​ស​

ភ្នំពេញ​៖ ​​យុវជន​​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កូ​ពី​ពណ៌​ ផ្កាឈូក​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​1BQ7732​ទៅ​បុក​រថយន្ត​របស់​ប្រជាពលរដ្ឋ​ដែល​ ធ្វើដំណើរ​តាម​បណ្ដោយ​វិថី​ព្រះ​នរោត្តម​ក្នុង​ទិសដៅ​ត្បូង​ទៅ​ជើង​ស្រប​ទិស ​គ្នា​បណ្ដាល​ឲ្យ​ម៉ូតូ​ស្កូ​ពី​ដួល​​ម្នាក់ឯង​​ បណ្ដាល​ឲ្យ​របួស​បែក​មាត់​និង​ហើម​មុខ ។ ​ ​

ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃទី​២២ ខែ​កុម្ភៈ នៅ​តាម​បណ្ដោយ​វិថី​ព្រះ​នរោត្តម ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​ចំការមន ។

ក្រោយពេល​កើតហេតុ​យុវជន​ប្រមឹក​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​នាំ​យក​ កាន់​ស្នាក់​ការ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​សាច់​ញាតិ​មក​ទទួល​ ត្រលប់​ទៅ​លំនៅឋាន​វិញ​។​ ចំណែក​ឯ​ម្ចាស់​រថយន្ត​វិញ​មិនបាន​រករឿង​អ្វី​ឡើយ​ហើយ​ជិះ​រថយន្ត​ចេញទៅ​បាត់៕ ហេង នាង​

art5.1

Related Articles

Back to top button
Close
Close