សម្រេចបិទខ្ទប់ផ្សារអូឡាំពិកបណ្ដោះអាសន្នក្រោយរកអាជីវករ និងសន្តិសុខជិត២០នាក់ឆ្លងជំងឺកូវីដ-១៩
ហើយអាជីវករទាំងអស់ត្រូវទៅយកសំណាកជាបន្ទាន់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២ កក្កដា ២០២១) ៖ ក្រោយមានការផ្ទុះឆ្លងរាលដាលដោយរកឃើញករណីវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់អាជ្ញាធរក៏សម្រចបិទខ្ទប់ទ្វាផ្សារជាបណ្ដោះអាសន្នសិន ដោយតម្រូវឲ្យអាជីវករទាំងអស់ទៅយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ ជាមុនសិនទើបអាច អនុញ្ញាតឲ្យអាជីវករចេញពីផ្សារបាន។
យោងតាមគណៈគ្រប់គ្រងផ្សារអូឡាំពិកបានឲ្យដឹងថា គណៈកម្មការគ្រប់គ្រងផ្សារ សូមគោរពជម្រាបជូនដល់បងប្អូនអាជីវករអូឡាំពិកទាំងអស់ អញ្ជើញទៅយកសំណាក នៅវិទ្យាល័យទួលស្វាយព្រៃ ផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ឱ្យបានគ្រប់ៗគ្នា ។
រហូតមកដល់ពេលនេះ អាជ្ញាធរបានបញ្ជាក់បន្ថែមថា មិនទាន់ទទួលបានទិន្នន័យ ចំនួនអ្នកវិជ្ជមានកូវីដ១៩បន្ថែមទៀតនៅឡើយទេ។
សូមជម្រាបថា នៅថ្ងៃទី ០១ ខែកក្កដា ២០២១ យប់មិញនេះ នៅផ្សារអូឡាំពិក ផ្លូវ២៨៦ សង្កាត់អូឡាំពិក ក្រុមគ្រូពេទ្យបានធ្វើតេស្តលើអាជីវករផ្សារអូឡាំពិក រួមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់ បានរកឃើញ មនុស្ស ១៨ នាក់វិជ្ជមានកូវីដ១៩៕