ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២

សារព័ត៌មាន Cambodia News/

ភ្នំពេញ (៤ មីនា ២០២១) ៖ យោងតាមសេចក្តីសម្រេចកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការប្រកាសបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដោយកំណត់យកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវធ្វើឡើងជារៀងរាល់ ៥ឆ្នាំម្ត ង ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវធ្វើឡើងនៅថ្ងៃជាមួយគ្នា។

ការបរិច្ឆេទនៃការបោះឆ្នោតត្រូវកំណត់ដោយនាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នាយករដ្ឋមន្ត្រីត្រូវប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងរយៈពេល ៩ខែ យ៉ាងតិចមុនថ្ងៃបោះឆ្នោត៕

 

​​

Related Articles

Back to top button
Close
Close