សម្ភារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាជំនួយរបស់ចិន នឹងដឹកមកដល់កម្ពុជា ក្នុងសប្តាហ៍នេះ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១២ ឧសភា ២០២០) ៖ យោងតាមការចេញផ្សាយរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា បាន​អោយ​ដឹង​ថា សម្ភារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាច្រើនទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលចិនជូនប្រទេសកម្ពុជានោះ នឹងត្រូវដឹកមកដល់កម្ពុជានៅក្នុងសប្តាហ៍នេះ។ ​

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់លើទំព័រ Facebook នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះថា សម្ភារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជាជាថ្មីនេះរួមមាន៖ សារធាតុតេស្តរកជំងឺវីរុសចំនួន ៥០,០១៦​សម្រាប់ សម្លៀកបំពាក់ការពារចំនួន ១៨,០០០កំផ្លេ វ៉ែនតាការពារចំនួន ៣០,០០០ និងប្រដាប់វាស់កម្ដៅចំនួន ២០០​គ្រឿង។

ស្ថានទូតចិន បានបញ្ជាក់ថា សម្ភារៈទាំងនេះ នឹងត្រូវទទួលដោយក្រសួងសុខាភិបាល។ ទូតចិន បានអះអាងទៀតថា ប្រទេសចិន នឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាស និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ ដើម្បីផ្តល់កម្លាំងគាំទ្រក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសនៅក្នុងប្រទេសកម្ពុជា៕

 

 

Related Articles

Back to top button
Close
Close