ក្រសួងសុខាភិបាលអំពាវនាវឲ្យពលរដ្ឋខ្មែរទើបចេញពីថៃរស់ នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ មីនា ២០២០) ៖ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលទើបសម្រុកចេញពីប្រទេសថៃ នៅថ្ងៃទី២២ ខែមីនានេះ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ ព្រមទាំងទៅជួបគ្រូពេទ្យ ឬមន្ដ្រីសុខាភិបាលមូលដ្ឋានជាបន្ទាន់ នៅពេលដែលដឹងខ្លួនថា មានអាការៈមិនស្រួល ដើម្បីចូលរួមទប់ស្កាត់កុំឲ្យឆ្លងCOVID-19 ។
ការអំពាវនាវនោះធ្វើឡើងក្រោយពីសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរបានសម្រុកនាំគ្នា ចាកចេញពីប្រទេសថៃ ជាប់ព្រំដែនជាមួយកម្ពុជា ក្រោយពីរដ្ឋាភិបាលថៃ បានប្រកាសបិទច្រកព្រំដែនទាំងអស់ លើកលែងតែការដោះដូរទំនិញ ៕