ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៩ ខែមីនា

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៣ មីនា ២០២០) ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៣ ខែមីនា​ ឆ្នាំ២០២០នេះ បានចេញសេចក្តីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី០៣-០៩ ខែមីនា ឆ្នាំ២០២០ នៅតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន មានសីតុណ្ហភាពអប្បបរមា ពី២២-២៤អង្សាសេ, សីតុណ្ហភាពអតិបរមា ពី៣៣-៣៥អង្សាសេ។

តំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣៦-៣៨ អង្សាសេ ហើយចាប់ពីថ្ងៃទី៤-៦ ខែមីនា បណ្តាខេត្តពាយ័ព្យ នឹងអាចមានភ្លៀងពីតិចទៅមធ្យម។ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា ពី២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា ៣៤-៣៦អង្សាសេ។ ផ្នែកខ្លះនៃបណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ខ្សោយ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងនៅបណ្តាខេត្តភាគពាយ័ព្យ មានដូចជាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង និងបៃលិន ចាប់ពីថ្ងៃទី៤-៦ ខែមីនា៕

 

Related Articles

Back to top button
Close
Close