អតីត​មេដឹក​នាំ​ប៉ាគីស្ថាន​ប្រឈមមុខ​នឹង​ទោស​ក្បត់​ជាតិ

រដ្ឋាភិបាល​ថ្មី​របស់​ប្រទេសប៉ា​ គីស្ថាន​និយាយ ​ថា​ខ្លួន​គ្រោង​នឹង​រៀប​ចំ​ ឲ្យ​មាន​ការ​កាត់​ទោស​អតីត​មេដឹកនាំ​របប​យោធា​លោក Pervez Musharraf ពី​អំពើ​ក្បត់​ជាតិ។

នាយក​ រដ្ឋ​មន្រ្តី​ប៉ាគីស្ថាន​ទើប​ជាប់​ឆ្នោត លោក Nawaz Sharif ​ថ្លែង​ថា​លោក Pervez Musharraf ​ត្រូវ​តែ​ឆ្លើយ​ចំពោះមុខ​តុលាការ​ជុំវិញ​បទឧក្រិដ្ឋ​ទាំង​ឡាយ​ដែល​លោក​បាន​ ប្រព្រឹត្ត​ឡើង​ប្រឆាំង​នឹង​ប្រទេស​ប៉ាគីស្ថាន។

បទ​ចោទ​ប្រកាន់​ដែល​ លោក Musharraf កំពុង​តែ​ប្រឈម​មុខ​នោះ​ បាន​គិត​ចាប់​តាំង​​ពីឆ្នាំ​២០០៧ ជា​ពេល​ដែល​លោក​បាន​ព្យួរ​រដ្ឋធម្មនុញ្ញ​និង​អនុវត្ត​ច្បាប់​គ្រា​អាសន្ន។

លោក Musharraf បាន​វិល​ត្រឡប់​ចូល​មាតុ​ប្រទេស​វិញ​កាល​ពី​ដើម​ឆ្នាំ​២០១៣​នេះ ក្រោយ​ពេល​និរទេស ខ្លួន​អស់​រយៈពេល​៤​ឆ្នាំ។ លោក​កំពុង​តែ​តទល់​នឹង​​ការ​ចោទ​ប្រកាន់​ផ្សេង​ទៀត​ជា​ច្រើន​ផង​ដែរ​ទាក់​ទង ​នឹង​ការ​កាន់​អំណាច​របស់​លោក​ចាប់​តាំង​តែ​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ ក្នុង​ឆ្នាំ​១៩៩៩ ទម្លាក់​លោក Nawaz Sharif ។

ច្បាប់​នៅក្នុងប្រទេស​ ប៉ាគីស្ថាន​តម្រូវ​ឲ្យ​ជន​ជាប់​ទោស​ពី​បទ​ក្បត់​ជាតិ​ទទួល​ទោស​ជាប់​ពន្ធ​ នាគារ​អស់​មួយ​ជីវិត​ ឬ​ទទួល​ការ​ប្រហារ​ជីវិត។

ប្រសិន​បើ​​ការ​កាត់​ ទោស​នឹង​ប្រព្រឹត្ត​ទៅ​មែន​នោះ ​នេះគឺជា​ករណីដំបូង​បង្អស់​នៅ​ប្រទេស​ប៉ាគីស្ថាន​ដែល​មេដឹក​នាំយោធា​ត្រូវ​ ទទួល​ការ​កាត់​ទោស​ពី​ការ​បំពាន​រដ្ឋធម្មនុញ្ញរបស់​ប្រទេស​នេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close