ក្រសួងសុខាភិបាល ច្រានចោលការបង្ហោះព័ត៌មានមិន​ពិតពីជំងឺកូរ៉ូណាថ្មី ​នៅ​កម្ពុជា​​លើ Facebook ចំនួន៣​ ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៧ កុម្ភៈ ២០២០) នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានច្រានចោលការផ្សព្វផ្សាយរបស់ Facebook ចំនួន៣ ថែមទៀត ដែលបានបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធនឹងជំងឺកូរ៉ូណាថ្មី ឬCOVID-19 នៅក្នុងប្រទេសកម្ពុជា។

កន្លងមក​មាន​ Facebook មួយដែលផ្សព្វផ្សាយព័ត៌មានមិនពិតពីជំងឺកូរ៉ូណាថ្មីត្រូវបានក្រុមហ៊ុន Facebook ​បិទចោល ​តាមសំណើរបស់ក្រសួងព័ត៌មាន​ ហើយក្រសួងព័ត៌មានក៏បានរៀបចំឯកសារស្នេីឱ្យបិទFacebok មួយចំនួនទៀត ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបង្កមានការភាន់ច្រឡំដល់សាធារណជនពីជំងឺកូរ៉ូណាថ្មី។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវឱ្យសមត្ថកិច្ចបន្តចាត់វិធានការតាមច្បាប់ចំពោះការ ផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជំងឺ​កូណានៅក្នុងប្រទេសកម្ពុជានេះផងដែរ។

ក្រសួងសុខាភិបាលកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រ បានប្រកាសថា រហូតមកដល់ពេលនេះមិនទាន់មានវត្តមាននៅកូរ៉ូណាថ្មីទៀតនៅក្នុងប្រទេសកម្ពុជានៅឡើយទេ។ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាល និងវិទ្យាស្ថានប៉ាស្ទ័រនៅតែបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីតាមដាន និងពិនិត្យសុខភាពលើមនុស្សជនសង្ស័យនៅក្នុងប្រទេសកម្ពុជាផងដែរ៕

 

 

Related Articles

Back to top button
Close
Close