​ហ៊ុនសែន​ស្វែងរក​ការគាំ​ទ្របេក្ខភាព​កម្ពុជានៅ​សហ​ប្រជាជាតិ

ដោយ សយដុល្លា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកំពុងស្វែងរកការគាំទ្របេក្ខភាពកម្ពុជាជាបេក្ខភាពមិនអចិន្ត្រៃយ៍ក្នុងអាសនៈនៅអ.ស.ប ពីក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធនៅក្នុងកិច្ចប្រជុំនាទីក្រុងតេហេរ៉ង់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី៣០សីហា២០១២នេះ។

ថ្លែងនាក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា “កម្ពុជាមានបទពិសោធន៍ក្នុងការដោះស្រាយជំលោះ ផ្ទៃក្នុងរបស់ខ្លួន បញ្ចប់សង្គ្រាមតាមរយៈការចរចា កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។

ស្ថិតក្នុងភាពជាក់ស្តែងនេះហើយ កម្ពុជាបានដាក់បេក្ខភាពរបស់ខ្លួន សម្រាប់បេក្ខភាព មិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ២០១៣-២០១៤ ក្នុងការបោះឆ្នោត ដែលនឹងប្រព្រឹត្តឡើង នៅខែតុលា ឆ្នាំ២០១២ ខាងមុខ។ នេះគឺជាលើកទី១ហើយ ដែលកម្ពុជាបានដាក់បេក្ខភាពរបស់ខ្លួន នៅក្នុងស្ថាប័នដឹកនាំរបស់អង្គការសហប្រជាជាតិ”។

លោកនាយករដ្ឋមន្ត្រីបានបន្តថា ការគាំទ្រដ៏ថ្លៃថ្លាពីប្រទេសជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធ ទាំងអស់ គឺជាការចាំបាច់ណាស់ សម្រាប់ឲ្យកម្ពុជាទទួលបានជោគជ័យ នៅក្នុងការឈរឈ្មោះជាលើកដំបូងនេះ”។

 

 

Related Articles

Back to top button
Close
Close