តួលេខចំនួន​អ្នក​ស្លាប់​ដោយសារ​វី​រុស​ Covid 19​ ​នៅ​ទូទាំង​ពិភពលោក​

សារព័ត៌មាន​ Cambodia News/

ចិន (១៣ កុម្ភៈ ២០២០) ៖ ចំនួន​អ្នក​បាត់បង់​ជីវិត និង​ករណី​ថ្មី​ដោយសារ​ការ​ផ្ទុះ​ជំងឺ​ក្នុង​ប្រទេស​ចិន ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ ដោយមាន​មនុស្ស​បាត់បង់​ជីវិត​ចំនួន ២៤២​នាក់​ថែមទៀត និង​ការ​ឆ្លង​ថ្មី​ជិត ១៥,០០០​ករណី​នៅ​ខេត្ត​ហ៊ូ​ប៉ី​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ ខណៈ​ដែល​អាជ្ញាធរ​បាន​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​នៃ​ការ​ធ្វើ​រោគវិនិច្ឆ័យ​។

យ៉ាងហោចណាស់​មាន​មនុស្ស ១.៣៦១នាក់​បាន​បាត់​បង់ជីវិត​នៅ​ទូទាំង​ប្រទេស​ និង​ជិត ៦ម៉ឺន​នាក់​បាន​ឆ្លង​មេរោគ​ បន្ទាប់ពី​គណៈកម្មការ​សុខ​ភាព​របស់​ខេត្ត​ហ៊ូ​ប៉ី​ (Hubei)​ បាន​រាយការណ៍​ពី​តួលេខ​ថ្មី​។​

នៅ​ក្នុង​របាយ​ការណ៍​វិវឌ្ឍន៍​ប្រចាំថ្ងៃ​របស់​ខ្លួន ​គណៈកម្មការ​សុខាភិបាល​ខេត្ត​ហ៊ូ​ប៉ី​បាន​បញ្ជាក់​ថា ​មានការ​ឆ្លង​ថ្មី​ចំនួន​ ១៤.៨៤០​ករណី​ទៀត​នៅ​ក្នុង​ខេត្ត​ភាគ​កណ្ដាល​ ជាទី​ដែល​ជំងឺ​ Covid 19​ បាន​ផ្ទុះ​ឡើង​កាលពី​ខែ​ធ្នូ​។​ ការ​កើន​ឡើង​ដ៏​ច្រើន​នេះ​បាន​កើត​ឡើង​ ស្រប​ពេល​ដែល​ក្រុម​មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា ​ពួកគេ​កំពុង​ផ្លាស់ប្ដូរ​វិធី​ដែល​ពួកគេ​ធ្វើ​រោគវិនិច្ឆ័យ​ករណី​ជំងឺ COVID 19​។​

យោង​តាម​សារព័ត៌មាន South china morning post គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ ចំនួន​អ្នក​បាត់បង់​ជីវិត​នៅ​ចិន​ដី​គោក​កើន​ឡើង​ដល់​ ១,៣៦៣​នាក់ រួម​ទាំង​ម្នាក់​នៅ​ទីក្រុង​ហុងកុង ​និង​ម្នាក់​នៅ​ហ្វីលីពីន ចំណែក​ការ​ឆ្លង​ឡើង​ដល់​ ៦០,១០៧​នាក់​ និង​ជាសះស្បើយ​កើន​ដល់ ៥,៦៨០នាក់​៕

 

Related Articles

Back to top button
Close
Close