​ស្ពានថ្ម​ចាស់​នៅ​បាត់ដំបងត្រូវ​បាន​​ប្រមុខ​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​​​វាយចោល​ទេ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២៦ ធ្នូ ២០១៩) ៖ ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋ កិច្ច​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ​នេះសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍ថា វត្ថុ​អ្វី​ក៏ដោយ បើ​មាន​អាយុ ៥០ ឆ្នាំ​ឡើងទៅ​វា​បាន​ក្លាយជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ហើយ​។ ដូចនេះ​រឿង​អ្វី ស្ពានថ្ម​ចាស់ ​ដែលមាន​អាយុកាល​ជាង ១០០​ឆ្នាំ ត្រូវ​វាយចោល​នោះ​។​

ក្រោយ​ពីកន្លងមក​ផ្អើល​ថា​វាយ​ស្ពានថ្ម​ចាស់នៅ​បាត់ដំបង​ចោល ផ្សាយ​ពេញ Facebook សម្តេច​តេ​ជោ​​ បាន​បញ្ជាក់​ថា ​​អ្វីដែល​បន្សល់ទុក​លើសពី​៥០​ឆ្នាំ ទៅ​គឺ​ខិតខំ​រក្សា​វា​ទុក នឹង​ក្លាយទៅជា​សមិទ្ធផល ទំរាំស្ពាននេះ​​​ជាង ១០០​ឆ្នាំ ​រឿង​អី​ត្រូវ​ទៅ​វ៉ៃ​ខិតខំ​រក្សា​​ និង​​ជួសជុលវា​ទៅ ដើម្បី​​កុំឱ្យ​បាត់ទៅ​​ ហើយ​អាជ្ញាធរខេត្ត​បាត់ដំបង គឺ​គ្រាន់តែ​ធ្វើ​យ៉ាង​ណា ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ប្រជាពលរដ្ឋ​​ ​ហើយ​យើង​ត្រូវ​រក​វិធី​ធ្វើ​ស្ពាន​បន្ថែម​នៅ​កន្លែង​នោះ មិនមែន​ជាការ​អ្វី​ត្រូវ​វាយចោល​ទេ​៕

 

 

Related Articles

Back to top button
Close
Close