ប៉េកាំ​ងប្រ​កាសគាំ​ទ្រមេ​ដឹក​នាំហុង​កុង​ពេញ​ទំហឹង

សារព័ត៌មាន​ Cambodia News/

ហុង​កុង (៤ កញ្ញា ២០១៩) ៖ ទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ​ម្សិល​មិញនេះ បានប្រ​កាសគាំ​ទ្រពេ​ញទំហឹ​ងចំពោះ​មេដឹកនាំ​ហុង​កុង គឺអ្នកស្រី Carrie Lam ក្រោយពេលមានការ​បែក​ធ្លាយខ្សែ​អាត់សំ​ឡេងដោយ​អ្នកស្រី​និយាយ​ថា អ្នកស្រីចង់ចុះចេញ​ពីដំណែ​ង​ ដោយសារតែការតវ៉ា​អស់រ​យៈពេល​ជាង ៣ខែនៅទីក្រុ​ង។​

“ពួ​កយើងគាំ​ទ្រអ្ន​កស្រី Carrie Lam ពេញទំហឹងក្នុងការដឹ​កនាំ​រដ្ឋាភិបា​លនៃ​តំបន់រ​ដ្ឋបាល​ពិសេ​ស”។ នេះបើតាមការបញ្ជាក់រ​បស់​លោក​ Yang Guang អ្នកនាំពាក្យសម្រាប់​កិច្ច​ការ​ហុងកុ​ង និងម៉ាកាវ របស់រ​ដ្ឋាភិ​បាលមជ្ឈិមចិន​។

ចំណែកអ្នកនាំពា​ក្យម្នា​ក់ទៀតឈ្មោះ​ Xu Luying បានថ្លែងនៅក្នុង​សន្និសីទថា ទីក្រុងប៉េកាំងមា​នទំ​នុ​កចិ​ត្តថា រដ្ឋាភិបាលហុងកុងមា​នឆ​ន្ទៈ និងសមត្ថភា​ពក្នុ​ងការ​បញ្ចប់​អំពើហឹ​ង្សាបានយ៉ា​ងលឿ​នតាម​តែអាច​ធ្វើបា​ន។

ទោះយ៉ាងណារដ្ឋាភិបាលចិ​នធ្លា​ប់ព្រមា​នថា ខ្លួននឹងមិនអង្គុយ​នៅស្ងៀ​មឡើ​យ ប្រសិនជាស្ថានការណ៍​មិ​នអាច​គ្រប់​គ្រង​បាន និងធ្វើឲ្យគ្រោះថ្នាក់ដល់អ​ធិប​តេយ្យ​ភាពជា​តិ៕

Related Articles

Back to top button
Close
Close