ក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពឥទ្ធិពលព្យុះប៉ាប៊ុក
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (២ មករា ២០១៩) ៖ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ស្តីពីស្ថានភាពនិងឥទ្ធិពលព្យុះប៉ាប៊ុក (PABUK) (ព្យុះទី១ ប្រចាំឆ្នាំ២០១៩)។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា មានស្ថានភាពដូចខាងក្រោម៖
១ ចាប់ពីថ្ងៃទី០២-០៣ ខែមករា ៖ ធាតុអាកាសត្រជាក់បន្តកើតមាននៅតែបណ្ដាខេត្តជាប់ជួរភ្នំក្រវាញ ខេត្តភាគឥសាន និងខេត្តប៉ៃលិនប៉ុណ្ណោះ(ត្រជាក់តែពេលយប់និងពេលព្រឹកព្រលឹម)
២ ចាប់ពីថ្ងៃទី០៣-០៤ ខែមករា ៖ផ្នែកខ្លះនៃរាជធានី-ខេត្តប៉ែកខាងក្រោមរួមនិងខេត្តកែប កំពត និងខេត្តព្រះសីហនុ អាចមានភ្ញៀងធ្លាកពីតិតទៅមធ្យម៕