សម្តេច​តេជោ ​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​រៀប​ចំក្បាល​ម៉ាស៊ីន​ដឹក​នាំរ​ដ្ឋសភា ​និង​រាជ​រដ្ឋា​ភិបាល

សារព័ត៌មាន​ Cambodia News/

រាជ​ធានី​ភ្នំពេញ (៦ កញ្ញា ២០១៨) ៖ នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​១១​រោច​ ខែ​ស្រាពណ៍ ​ឆ្នាំច ​សំរឹទ្ធិស័ក​ ព.ស ​២៥៦២ ​ត្រូវនឹ​ងថ្ងៃ​ទី៦​ ខែកញ្ញា ​ឆ្នាំ២​០១៨​នេះ ​សម្តេច​អគ្គ​មហាសេ​នាបតីតេ​ជោ ​ហ៊ុន​ សែន​ នាយករដ្ឋ​មន្ត្រី​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​អញ្ជើញ​ចូល​រួម​ប្រជុំសភា​ ដើម្បី​រៀប​ចំក្បាល​ម៉ាស៊ី​នដឹកនាំ​រ​ដ្ឋស​ភា និង​រាជ​រដ្ឋាភិបាល។​

កិច្ច​ប្រជុំនេះ​មានការចូល​រួម​ដោយ​តំណាង​រាស្រ្ត១២៥រូ​បរ​បស់គ​ណបក្សប្រជាជ​នកម្ពុជា​ ដែល​ទើប​ទទួល​បាន​ការ​ប្រកាស​សុពល​ភាព​ និង​ស្បថចូ​លកា​ន់តំ​ណែង ​ដើម្បីបើ​កកិ​ច្ចប្រជុំរបស់​ខ្លួន ​ក្នុង​ការរៀប​ចំក្បាល​ម៉ាស៊ីន​ដឹក​នាំរដ្ឋ​សភា ​និង​រាជរដ្ឋា​ភិបាល ​ដែល​កិច្ចប្រ​ជុំសភានេះ​ដឹ​កនាំដោយ​ព្រឹទ្ធសមាជិក​សភា​ សម្តេចអគ្គ​មហា​ពញាចក្រី ​ហេង​ សំរិន​។

សម្រាប់​រសៀ​លថ្ងៃនេះ​ បន្ទា​ប់ពី​បានអនុម័តបង្កើត​ក្បាល​ដឹកនាំរដ្ឋសភា ​និង​រាជរដ្ឋាភិបាល​រួច​ហើយ​ ទាំងនាយក​រដ្ឋ​មន្រ្តី​ និងស​មាជិករាជ​រដ្ឋាភិបាលទាំង​អស់ ​នឹង​អញ្ជើញចូ​លទៅ​កាន់​ព្រះបរមរាជវាំ​ង ដើម្បីធ្វើសច្ចា​ប្រណិធាន​ចូល​កាន់តំណែង​ នៅ​មុខព្រះភក្រ្ត​ព្រះមហាក្សត្រ​៕

Related Articles

Back to top button
Close
Close