ផលវិបាកនៃបច្ចេកវិជ្ជា​ទំនើបមកលើវិស័យ​​សារព័ត៌មាន

ដោយ៖ ហេង នាង

Cambodia News

ផលវិបាកនៃបច្ចេកវិជ្ជាទំនើបមកលើវិស័យសារព័ត៌មានហាក់កំពុងធ្លាក់ចូលក្នុងភាពច្របូកច្របល់ យ៉ាងខ្លាំងនៅពេលដែល លិខិតស្នាមនានាត្រូវបានគេក្លែងបន្លំ និងបង្ហោះយ៉ាងព្រោងព្រាតតាម អ៊ីម៉ែល និង ហ្វេសប៊ុក ហើយលិខិតក្លែងបន្លំទាំងនោះ សុទ្ធតែមានស្លាកសញ្ញា និង ហត្ថលេខា រួមទាំង ត្រាយ៉ាងច្បាស់លាស់ទៀតផង។

ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះមានលិខិតក្លែងបន្លំសំខាន់ៗជាច្រើនដូចជា លិខិតមរណៈទុក្ខ សម្តេច ជា ស៊ីម លិខិត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់ប្រជាពលរដ្ឋស្តីពីបញ្ហា ព្រំដែន, លិខិតសម្តេច ហេង សំរិន តបទៅលោក នាយករដ្ឋមន្ត្រីអំពីបញ្ហាព្រំដែន និងចុងក្រោយនេះ គឺលិខិតរបស់លោកសម រង្ស៊ីដែលសុំបញ្ចប់សម្ពន្ធ័ភាពជាមួយលោកកឹម សុខា និងសេចក្តីថ្លែងការណ៍របស់លោកកឹម សុខា ជូនជនរួមជាតិដោយសម្តែងការសោកស្តាយចំពោះជំហររបស់លោក សម រង្ស៊ី។

ចំពោះផលវិបាកដែលកើតចេញពីព័ត៌មានក្លែងបន្លំទាំងនោះអ្នកកាសែតត្រូវបង្កើនការប្រុងប្រយ័ត្ន មួយកម្រិតថែមទៀតគឺត្រូវ ធ្វើការផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានច្បាស់លាស់មុននឹងចេញផ្សាយនៅពេល ដែល ពួកគេទទួលបានលិខិតឬឯកសារផ្លូវការណា មួយក៏ដោយដើម្បីចៀសវាងការផ្សាយព័ត៌មាន ខុស។

យ៉ាងណាក៏ដោយ បញ្ហានេះក៏មិនគួរត្រូវបានប្រើប្រាស់ជាលេសក្នុងការរឹតត្បិតសេរីសារព័ត៌មាន ជា ពិសេសសេរីភាពក្នុងប្រពន្ធ័ បច្ចេកវិជ្ជាថ្មីនេះឡើយ ទោះបីជាការទប់ស្កាត់ភាពអនាធិបតេយ្យជាការ ចាំបាច់ក៏ដោយ៕

Related Articles

Back to top button
Close
Close